ព័ត៌មានថ្មីបំផុត

សិក្សា​ពី​ Conditional Sentences​ ក្នុង​ភាសា​អង់គ្លេស​

Loading...
តាមធម្មតានៅ​ក្នុង​ភាសា​អង់គ្លេស ល្បះ​លក្ខខណ្ឌ​ (Conditional Sentences) ដែល​ត្រូវ​បាន​ប្រើ​ប្រាស់ ​មាន​ចំនួន​៤ គឺ លក្ខខណ្ឌសូន្យ (Zero Conditional), លក្ខខណ្ឌទី១ (First Conditional), លក្ខខណ្ឌទី២ (Second Conditional), និង លក្ខខណ្ឌទី៣ (Third Conditional) ។ ការ​ប្រើ​ប្រាស់​របស់​ពួក​វា​ទាំង៤មាន​ភាព​ច្របូក​​ច្របល់​និង​ស៊ាំ​ញាំបើ​សិនជា​យើង​មិន​បាន​ដឹង​ច្បាស់​ពី​របៀប​ប្រើ​វា​ទេ។ ក្នុង​អត្ថបទ​នេះ អ្នក​នឹង​រៀន​អំពី​ការ​ប្រើ​ប្រាស់​របស់​ពួក​វា​។ 

 


1. Zero Conditional:
វា​មាន​ទម្រង់​ជា If+ S (Subject)+ Present Simple, S + Present Simple
គេ​ប្រើ​ប្រាស់​លក្ខខណ្ឌសូន្យ (Zero Conditional) នៅ​ពេល​ដែល​គេ​និយាយ​ឬ​លើក​ឡើង​ពី​រឿង​ពិតទូទៅ (Fact) និង​ រឿង​ដែល​កើត​ឡើង​ជា​ទម្លាប់(Habit)៖
Ex:
§ If you put the ice under sun light, it melt. (ការពិត​មិន​អាច​កែ​បាន)

§ If I do not drive to school, my mom come and pick me up. (ទម្លាប់)

2. First Conditional:
វា​មាន​ទម្រង់​ជា If+ S + Present Simple, S+ will + Present Simple
គេ​ប្រើ​លក្ខខណ្ឌទី១ First Conditional នៅ​ពេល​ដែល​គេ​ចង់​និយាយ​ពី​ស្ថានភាព​ដែល​អាច​នឹង​កើត​ក្នុង​ពេល​អនាគត (possible future situation) ដែល​មាន​ភស្តុតាង​ពី​​​ពេល​បច្ចុប្បន្ន។ វា​មិន​មាន​ទាក់​ទង​ជាមួយ​អតីតកាល​ទេ។
Ex:
§ If she keep working hard like this, she will collapse for sure. (អ្នក​មាន​ការ​ពិត​ក្នុង​បច្ចុប្បន្ន​ហើយ​ថា​ នាង​កំពុង​តែ​ធ្វើ​ការ​ធ្ងន់ ហើយ​ដែល​នាង​នឹង​ដួល​គឺ​ជា​អ្វី​ដែល​នឹង​អាច​កើត​ឡើង។)

§ If you don’t listen to me, you will regret one day.


3. Second Conditional:
វា​មាន​ទម្រង់​ជា If+ S + Past Simple, S + would + Present Simple
គេ​ប្រើលក្ខខណ្ឌទី២ ​Second Conditional នៅ​ពេល​ដែល​គេ​ចង់​និយាយ​អំពី ភាព​មិន​ពិត​នៅ​ក្នុង​បច្ចុប្បន្ន (Unreal Present) និង អនាគត​ដែល​មិន​អាច​នឹង​កើត​ឡើង ( Impossible Future)។
Ex:
§ If I were you, I would go there with him. (ល្បះ​នេះ​ចង់​បង្ហាញ​ពី​បច្ចុប្បន្ន​កាល​មិន​ពិត​ If I were you បាន​ន័យ​ថា អ្នក​មិន​មែន​ជា​អ្នក​ណា​ទាំង​អស់ ហើយ​វា​ក៏​បង្ហាញ​ពី​ភាព​មិន​អាច​ទៅ​រួច​ដែរ)

§ If I had enough money, I would buy a house. (Unreal present, and you do not have enough money)


4. Third Conditional :
វា​មាន​ទម្រង់​ជា If+ S+ Past Perfect, S+ Would+ Have+ V3
គេ​ប្រើ​លក្ខខណ្ឌទី៣ Third Conditional ដើម្បី​និយាយ​ពី ការ​សោក​ស្តាយ ( Regret) និង អតីតកាល​ដែល​មិន​បាន​កើត​ឡើង (Unreal Past)។ ចំពោះ Third Conditional គឺ​ផ្តោត​សំខាន់​លើ​អតីតកាល មិន​មែន​ បច្ចុប្បន្ន ឬ អនាគត​ទេ។
Ex:
§ If I hadn’t had to study for the exam, I would have joined the party too. (ក្នុង​ល្បះ​នេះបង្ហាញ​ថា អ្នក​និយាយ​មិន​បាន​ទៅ​ចូល​រួម​ពិធី​ជប់​លៀង​ទេ ហើយ​គេ​នៅ​រៀន​សម្រាប់​ការ​ប្រលង​)

§ If I had come with you, this stupid thing wouldn’t have happened. (I ក្នុង​ល្បះ​នេះ​គឺ​មិន​បាន​ទៅ​ជាមួយ​ទេ ហើយរឿង​អាក្រក់​នោះ​គឺ​បាន​កើត​​ឡើង​រួច​ទៅ​ហើយ។ វា​ដូចជា​ការ​ស្តាយ​ បែប​នោះ​ឯង។​)

អត្ថបទដោយ៖ ហ៊ាង សុគន្ធារី​

No comments