ព័ត៌មានថ្មីបំផុត

មើល​ចរិត​មនុស្ស​តាម​រយ:​ការ​សើច​

Loading...
​អ្នកប្រហែលជាមិនជឿទេមើលទៅ ប៉ុន្តែវាជាការពិតដែល ការសើចរបស់បុគ្គលម្នាក់គឺជាកញ្ចក់ឆ្លុះបញ្ចាំងអោយឃើញពីអត្តចរិតរបស់មនុស្សម្នាក់នោះ។ ដោយគ្រាន់តែលឺនូវសម្លេងសើច យើងក៏អាចទាយដឹងពីចរិតដែរ តោះសាកល្បងអានលមើល៍ ហើយសាកចំណាំថា វាត្រឹមត្រូវឫអត់។




១. សើចមួយទំហឹងអស់ពីពោះ


មនុស្សដែលមានទម្លាប់សើចបែបនេះ ច្រើនជាមនុស្សពូកែលេងសើច និងកំប្លែង ដោយមិនចាំបាច់ខំប្រឹងសម្តែង។ ការសើចមួយទំហឹងអស់ពីពោះនេះ បង្ហាញអោយឃើញថាពួកគេជាមនុស្សដែលចុះចូលនឹងសង្គម មានមិត្តភក្តិច្រើន ហើយក៏ជាមនុស្សដាក់ខ្លួនផងដែរ។

២. សើចបែបតិចៗអឹមអៀន

បង្ហាញថាគេជាមនុស្សអឹមអៀនច្រើន ជាមនុស្សប្រុងប្រយ័ត្នរាល់ទង្វើរបស់ខ្លួន ដោយមិនប្រព្រឹត្តទង្វើឆ្គាំឆ្គង ​​ឫឈ្លើយនោះទេ។ អ្នកដែលចូលចិត្តសើចតិចៗបែបនេះ គឺជាមនុស្សដែលមិនសូវជ្រើមជ្រួលតាមអ្នកដទៃ។ ពួកគេមិនសូវចេះនិយាយលេងសើចច្រើនទេ ប៉ុន្តែចូលចិត្តសើចជាមួយគេ។

៣. សើចខ្លាំងៗតាមច្រមុះ


ពួកគេចូលចិត្តសើចតាមច្រមុះ ដើម្បីទប់នូវការសើចមួយទំហឹងលឺៗចេញមកក្រៅ។ អ្នកទាំងនេះគឺត្រូវបានចាត់ទុកថាជាមនុស្សដែលមានភាពអៀនច្រើន និងសុភាពរាបសា។  ដោយសារវាមិនមែនជាទម្លាប់ទេក្នុងការសើចលឺៗពេក ដូច្នេះភាគច្រើនពួកគេតែងតែទប់សំណើចដោយវិធីរៀងខ្លួន។

៤. សើចបិទមាត់


មនុស្សឆ្លាតវៃហើយកំប្លែងភាគច្រើនទម្លាប់សើចបែបនេះ។ ពួកគេពូកែសើចជាងមនុស្សដទៃ សូម្បីតែរឿងកំប្លែងធម្មតាក៏អាចធ្វើអោយពួកគេសើចដែរ។​ មនុស្សដែលមានទម្លាប់សើចបែបនេះ អាចនិយាយបានថា​ ជាមនុស្សដែលមិនសូវខ្វល់ច្រើន ហើយងាយស្រួលចុះសម្រុងនឹងអ្នកផង។

៥. សើចដូចអត់សើច

បើទោះបីជាពេលខ្លះ ពួកគេសើចហាមាត់ធំយ៉ាងណាក៏ដោយ ក៏ទឹកមុខនៃភាពរីករាយមិនបានបង្ហាញដូចអ្នកដទៃដែរ។ និយាយអោយខ្លីទៅ ពួកគេមិនមុខស្ងួត មិនសូវចេះកំប្លែង ហើយក៏មិនសូវចូលចិត្តរឿងកំប្លែងដែរ ប៉ុន្តែយ៉ាងណាក៏ពួកគេតែងតែសើចទៅជាមួយគេឯងដែរ។ មានពេលខ្លះ ពួកគេធ្វើពុតជាសើច ដើម្បីកុំអោយមើលទៅឈ្លើយ ឫមិនសមរម្យ។


រៀបរៀង និង​សរសេរដោយ: ចន ច័ន្ទបូតា
ប្រភពអត្ថបទពី:sg.theasianparent.com



ហាមដាច់ខាតការយក​អត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520

No comments