Homework ច្រើនពេកមិនដឹងដោះស្រាយយ៉ាងណាមែនទេ?
Loading...
សិស្សមួយណាក៏ដូចមួយណា ពួកគេតែងតែស្រែករអ៊ូរពីបញ្ហា Homeworkច្រើនហួសហេតុដែលធ្វើឲ្យគេមានស្រ្តេសជាខ្លាំង។ អ្នកខ្លះត្រូវចំណាយពេលចុងសប្ដាហ៍ទាំងអស់ដើម្បីធ្វើវា ហើយអ្នកខ្លះវិញស្ត្រេសខ្លាំងពេកក៏ទុកកិច្ចការទាំងអស់ចោលតែម្ដង។ បែបនេះអ្នកដឹងថាត្រូវធ្វើយ៉ាងណាដើម្បីដោះស្រាយវានោះទេ?
ងាយៗអ្នកអាចធ្វើតាមវិធីទាំងនេះបាន៖
១. ចាត់ទុក Homeworkជារឿងសំខាន់
គ្រប់ពេលដែលគ្រូដាក់ Homeworkឲ្យធ្វើនោះ អ្នកត្រូវតែកត់វាទុកឲ្យបានច្បាស់លាស់ក្នុងសៀវភៅដៃរបស់អ្នកផ្សេងៗគ្នាសម្រាប់មុខវិជ្ជាដទៃពីគ្នា។ អ្នកមិនត្រូវកត់វាទាំងអស់ឡូកឡំគ្នានោះទេ។
២. បែងចែក Homeworkជាផ្នែក
ចំណុចនេះ អ្នកត្រូវតែឆ្លាតដោយការបែងចែក Homeworkទាំងនោះជាផ្នែកផ្សេងៗគ្នា។ អ្នកត្រូវតែដឹងឲ្យច្បាស់ថា Homeworkមួយណាវាបន្ទាន់ខ្លាំង មិនសូវបន្ទាន់ ហើយមួយណានៅសល់ពេលវេលាច្រើនដើម្បីធ្វើវា។ ពេលដឹងច្បាស់ហើយ អ្នកអាចចាប់ផ្ដើមធ្វើ Homeworkដែលបន្ទាន់ខ្លាំងមុន ចាំធ្វើ Homeworkផ្សេងៗទៀតនៅពេលបន្ទាប់។
៣. មានកាលវិភាគច្បាស់លាស់មួយសម្រាប់ធ្វើ Homework
ចំណុចនេះទាមទារឲ្យមានការតាំងចិត្តខ្ពស់ខ្លាំងណាស់ដើម្បីសម្រេចវា។ ការបង្កើតកាលវិភាគសម្រាប់ធ្វើ Homeworkវាមិនពិបាកនោះទេ ប៉ុន្តែការអនុវត្តវាផ្ទាល់ទើបជាបញ្ហា។ បែបនេះអ្នកត្រូវធ្វើតាមអ្វីដែលអ្នកបានកំណត់រួចហើយ ដោយមិនត្រួវប្រើពាក្យខ្ជិល រឺចាំស្អែកនោះទេ។
៤. សម្រាកខ្លះរាល់ពេលដែលអ្នកធ្វើ Homework
អ្នកមិនត្រូវអង្គុយរាប់ម៉ោងមិនងើប ដើម្បីគ្រាន់តែបញ្ចប់ Homeworkនោះទេ។ ការធ្វើបែបនេះមិនបានផ្ដល់វិជ្ជមាននោះទេ ផ្ទុយទៅវិញវានឹងធ្វើឲ្យអ្នកកាន់តែមានភាពតានតឹងតប់ប្រម៉ល់គិតមិនចេញទៅវិញនោះទេ។ អ្នកត្រូវតែចាំថា ខួរក្បាលត្រូវការសម្រាក ដូច្នេះអ្នកត្រូវសម្រាកខ្លះ នៅពេលអ្នកមានអារម្មណ៍ថានឿយហត់ខ្លាំង។ អ្នកអាចងើបផឹកទឹក រឺដើរស្រូបយកខ្យល់បរិសុទ្ធឲ្យបានស្រស់ស្រាយក៏បាន។
៥. ព្យាយាមយល់ពី Homework
នៅពេលដែលអ្នកយល់ច្បាស់ពី Homeworkនោះ វានឹងធ្វើឲ្យអ្នកមានការជុំរុញទឹកចិត្តដើម្បីធ្វើវាបានភ្លាមយ៉ាងឆាប់រហ័ស និងមិនទុក Homeworkចោលនោះទេ។ ពេលដែលទទួលបាន Homework អ្នកត្រូវអានវាឲ្យបានច្បាស់ដើម្បីប្រាកដថាអ្នកយល់ពីវាឬទេ។ បើសិនជាអ្នកមិនសូវយល់ ឬមិនយល់នោះ អ្នកមិនត្រូវទុកវាចោលនោះទេ អ្នកត្រូវសួរគ្រូភ្លាមៗដើម្បីឲ្យគាត់ជួយពន្យល់បន្ថែម។
ប្រភព៖ myassignmenthelp
អត្ថបទដោយ៖ ប៉ោ គឹមហុក
ហាមដាច់ខាតការយកអត្ថបទនេះទៅផ្សាយបន្តដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520

No comments