ពាក្យទាំង៧ដែលអ្នកគួរឈប់ប្រើក្នុងភាសាអង់គ្លេស
Loading...
អ្នកតែងប្រើប្រាស់ភាសាអង់គ្លេសក្នុងការសិក្សា ការងារ ឬទំនាក់ទំនងមួយចំនួនរាល់ថ្ងៃ។ ពេលខ្លះអ្នកមិនបានគិតឲ្យដិតដល់ពីការប្រើប្រាស់វេយ្យាករណ៍ ឬពាក្យឲ្យបានត្រឹមត្រូវ១០០ភាគរយទេ។ ទោះជាយ៉ាងណាពាក្យទាំង៨ខាងក្រោមនេះត្រូវបានគេប្រើជាច្រើន ហើយវាជាពាក្យដែលការពិតទៅយើងមិនគួរប្រើសោះ។

១. That
ក្នុងប្រយោគខ្លះពាក្យ That មិនចាំបាច់ត្រូវប្រើទាល់តែសោះ។ បើសិនជាយើងសរសេរប្រយោគមួយដោយប្រើពាក្យនេះ ហើយបើយើងលុបវាចេញប្រយោគនៅតែមានន័យដដែលនោះគួរតែលុបវាទៅ។
២. Honestly
ជៀសវាងឲ្យបានការប្រើប្រាស់ពាក្យ Honestly នៅពីមុខប្រយោគណាមួយ ព្រោះវានឹងធ្វើឲ្យប្រយោគផ្សេងទៀតរបស់អ្នកស្តាប់ទៅដូចជាមិនស្មោះត្រង់ឬកុហក។
៣. Very
បើអ្នកចង់បញ្ជាក់ថា គុណនាមឬគុណកិរិយាណាមួយមានភាពពិសេស ច្រើន ឬក៏ខ្លាំង អ្នកគួរប្រើពាក្យដែលមានន័យបែបនោះតែម្តងដោយជៀសវាងការប្រើពាក្យ Very ពីមុខ។ វាធ្វើឲ្យការសរសេរឬនិយាយរបស់អ្នកនៅមានកម្រិត។
៤. Amazing
ពេលដែលរបស់អ្វីមួយមានភាពអស្ចារ្យ យើងតែងគិតដល់ពាក្យ Amazing ដែលធ្វើឲ្យពាក្យនេះត្រូវបានប្រើប្រាស់ច្រើនជ្រុល។ ដូច្នេះគួរព្យាយាមប្រើពាក្យដែលមានន័យដូចគ្នាដូចជាពាក្យ incrediblestartling marvelous astonishing astounding remarkablemiraculous surprising ឬ mind-blowing ជាដើម។
៥. Just
ជៀសវាងការប្រើពាក្យនេះក្នុងប្រយោគផ្សេងៗ ព្រោះវាធ្វើឲ្យប្រយោគឬអត្ថបទនោះស្តាប់ទៅគ្មានទំងន់។
៦. Maybe
កុំប្រើពាក្យ Maybe ជាពិសេសក្នុងការសរសេរអ្វីមួយ ព្រោះវាធ្វើឲ្យអ្នកមើលទៅដូចជាមិនសូវដឹងពីប្រធានបទដែលអ្នកកំពុងសរសេរ។
៧. Stuff
ពាក្យនេះត្រូវបានគេប្រើច្រើនណាស់។ បើសិនជារបស់អ្នករៀបរាប់វាមិនសំខាន់ទេដែលអ្នកត្រូវប្រើពាក្យ stuff មកជំនាស់ មិនបាច់រៀបរាប់វាតែម្តងទៅ។
អត្ថបទ៖ ជី បូណ៌មី
ប្រភព៖ themuse
(ហាមដាច់ខាតការយកអត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 52)

No comments