“តើអ្នកនឹងជួយអ្នកណាមុនគេ”…ចម្លើយរបស់អ្នកនឹងធ្វើអោយអ្នកភ្ញាក់ផ្អើល!
Loading...
ជ្រើសរើសចម្លើយមួយ សម្រាប់សំនួរសួរថា “តើអ្នកនឹងជួយអ្នកណាមុនគេ” ដូចមានក្នុងរូបភាពខាងក្រោមនេះ។
ចម្លើយដែលអ្នកបានជ្រើសរើសនឹងបង្ហាញយ៉ាងច្បាស់ពីខ្លួនអ្នក ជាពិសេសបង្ហាញពីស្ថានភាពតឹងតែងផ្នែកអារម្មណ៍ស្មារតី នៅពេលដែលអ្នកត្រូវសម្រេចចិត្តលើរឿងអ្វីមួយ។

១. មនុស្សចាស់ជរា
អាចនិយាយបានថា អ្នកត្រូវបានធំធាត់លូតលាស់យ៉ាងល្អ ជាមួយនឹងក្រមសីលធម៌ខ្ពស់ក្នុងខ្លួន។ អ្នកតែងតែដោះស្រាយបញ្ហាដោយមានហេតុផលច្បាស់លាស់ ហើយតែងតែគិតមុនគូរជានិច្ច។ អ្នកមិនចូលចិត្តភាពអយុតិ្តធម៌ក្នុងសង្គមទេ។ អ្នកចូលចិត្តធ្វើកិច្ចការងារអ្វីដែលអ្នកដទៃមិនចង់ធ្វើ។
២. កូនក្មេងតូច
ជម្រើសនេះបង្ហាញថា អ្នកជាមនុស្សឆាប់មានភាពទន់ខ្សោយ ហើយអ្នកក៏ធ្លាប់ខូចចិត្តមិនតិចដងដែរ។ យ៉ាងណាក៏ដោយ មិត្តភក្តិរបស់អ្នកតែងតែមានអារម្មណ៍ល្អ និងកក់ក្តៅគ្រប់ពេលពួកគេនៅជាមួយអ្នក ពីព្រោះពួកគេដឹងថាអ្នកនឹងនៅគាំទ្រ និងចាំជួយគេជានិច្ច។
៣. ជនពិការ
អ្នកជាមនុស្សដែលចូលចិត្តការដើរលេង ច្រៀងរាំ និងចេះរីករាយក្នុងឆាកជីវិតគ្រប់ពេលទាំងអស់។ អ្នកមិនចូលចិត្តភាពរញ៉េរញ៉ៃ ហើយអ្នកនឹងមិនដែលធ្វើអ្វីលើសពីសំណូមពររបស់អ្នកដទៃឡើយ។ អ្នកជាមនុស្សពោរពេញទៅដោយភាពជាអ្នកដឹកនាំ ហើយមនុស្សខ្លាំងពូកែភាគច្រើននឹងចូលចិត្តមករកអ្នក និងធ្វើការងារជាមួយអ្នក។
៤. គិលានុបដ្ឋាយិកា
អ្នកជាមនុស្សងាយចុះសម្រុងនឹងអ្នកដទៃ និយាយអោយខ្លី គឺជាមនុស្សសុទិដ្ឋិនិយមដែលមានតែភាពវិជ្ជមានក្នុងឆាកជីវិត។ អ្នកពូកែបង្កើតមិត្តភាពថ្មីៗ ប៉ុន្តែអ្នកក៏មិនសូវចូលចិត្តធ្វើការងារអ្វីអោយហួសកម្លាំងខ្លួនដែរ។ អ្នកជាមនុស្សមានការងឿងឆ្ងល់ច្រើន ដែលធ្វើអោយអ្នកចូលចិត្តការផ្សងព្រេង និងធ្វើដំណើរទៅកាន់កន្លែងថ្មីៗជានិច្ច។
រៀបរៀង និងសរសេរដោយ: ចន ច័ន្ទបូតា
ប្រភពអត្ថបទ: brightside.me

No comments