វិធីចិត្តសាស្រ្ត សង្កេតកាយវិការ ដឹងពីអ្វីដែលគេកំពុងគិតដោយងាយ
Loading...
1. ការអង្គុយគងទាក់ខ្លា ឬ ខ្វែងជើង
អាកប្បកិរិយាបែបនេះ គឺចង់បង្ហាញពីភាពមិនទទួលយករបស់បុគ្គលម្នាក់នោះ។ ទោះបីជាពេលនិយាយប្រាស្រ័យគ្នានោះ គេមានបង្ហាញការញញឹមក៏ដោយ តែកាយវិការនេះបង្ហាញថាគេមិនយល់ស្រប ប្រៀបដូចជាធ្វើជើងខ្វែងជារនាំងការពារគំនិតណាមួយនោះ ដូច្នោះដែរ។ បើតាមន័យចិត្តវិទ្យា កាយវិការខ្វែងដៃជើង បង្ហាញថាអ្នកនោះមានជំងឺផ្លូវចិត្ត ឆាប់មានអារម្មណ៍ emotional ដូចនេះឯង។
2. ការញញឹមពិតប្រាកដ
នៅពេលអ្នកញញឺម មាត់របស់អ្នកអាចកុហកគេបាន តែភ្នែករបស់អ្នកមិនអាចកុហកបានទេ។ ភាគច្រើន មនុស្សម្នាក់ៗតែងញញឹមដើម្បីលាក់ពីការគិត និង អារម្មណ៍របស់ពួកគេ។ ពេលក្រោយ បើអ្នកចង់ដឹងថា អ្នកនោះញញឺមពិតប្រាកដ ឬ មានលាក់បាំងអ្វីមួយ អ្នកគួរមើលភ្នែកពួកគេ។ បើនៅកន្ទុយភ្នែកពួកគេស្ងួត គ្មានមានលក្ខណៈរំភើបអ្វីទេ នោះពួកគេញញឹមលាក់បាំងហើយ។
3. ធ្វើកាយវិការដូចអ្នក
តើអ្នកធ្លាប់ជួបនរណាម្នាក់ ហើយគេធ្វើកាយវិការតាមអ្នករហូតទេ? ជួនកាលអ្នកឱនទៅមុខពេលកំពុងនិយាយគ្នា ហើយបន្តិចគេក៏ធ្វើដូចជាអ្នកដែរ។ កាយវិការនេះបង្ហាញថា ការសន្ទនារបស់អ្នកមានភាពប្រសើរហើយ។ វាប្រៀបដូចជាសញ្ញាមួយបង្ហាញថាអ្នកទាំងពីរមានអារម្មណ៍ប្រហាក់ប្រហែលគ្នា។ ពួកគេកំពុងតែចុះសម្រុងគ្នាហើយ។
4. គេចពីការប្រទាក់កែវភ្នែក
ភាគច្រើន មនុស្សទូទៅជឿថា នៅពេលដែលអ្នកណាម្នាក់កុហក ពួកគេមិនអាចមើលភ្នែកអ្នកចំបានយូរទេ។ ជួនកាល អ្នកខ្លះ ក៏ធ្វើផ្សេងពីនេះ ដោយការព្យាយាមសំលឹងភ្នែកគេឲ្យចំ ពេលនិយាយកុហក ដោយចង់ឲ្យគេជឿយើង។ តាមការពិត បើសិនជាអ្នកនិយាយជាមួយអ្នកណាម្នាក់ដែលប្រឹងសំលឹង ដោយមិនព្រិចភ្នែកនោះ គេកុហកអ្នកហើយ។ កែវភ្នែកប្រាប់បានច្រើនណាស់ពីការកុហក។
5. ញាក់ចិញ្ចើម
តាមការពិត នៅពេលគេបញ្ចេញកាយវិការញាក់ចិញ្ចើម គេមានអារម្មណ៍បីយ៉ាង ភ្ញាក់ផ្អើល ព្រួយបារម្ភ និង ភ័យខ្លាច។
6. ងក់ក្បាលជាប់រហូត
នៅពេលអ្នកនិយាយប្រាប់អ្នកណាម្នាក់ពីរឿងអ្វីមួយ ហើយពួកគេងក់ក្បាលទទួលយកភ្លាមៗបែបនោះ នេះមានន័យថា អ្នកនោះបារម្ភអំពីការគិតរបស់អ្នកទៅលើគេទៅវិញទេ មិនមែនជាការយល់ព្រមឡើយ។
7. ខាំធ្មេញ បង្ហាញពីអារម្មណ៍ស្ត្រេស
ពេលមួយដែលអ្នកណាម្នាក់ចាប់ផ្តើមខាំធ្មេញ ឬ ខាំថ្គាមឲ្យណែន ឬ តឹងសរសៃរក អ្នកនោះពិតជាមានអារម្មណ៍ស្ត្រេសច្បាស់ណាស់។ ទោះបីជាពួកគេនិយាយអីក៏ដោយ គេនៅតែមានអារម្មណ៍មិនស្រួលក្នុងចិត្ត ច្របូលច្របល់ដែរ។
ប្រភព៖ Tatentsmart
ដោយ៖ ហ៊ាង សុគន្ធារី
*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Pageរបស់ខ្លួនដោយគ្មានការអនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់




No comments