ព័ត៌មានថ្មីបំផុត

៣វិធី​ដើម្បី​​ដឹង​ថា​អ្នកដទៃ​រិះ​គន់អ្នកបែប​ស្ថាប​នា ​ឬរិះគន់​បែបជាន់​ពន្លិច​

Loading...
ដើម្បីឈានទៅមុខនិងអភិវឌ្ឍន៍ខ្លួន គ្រប់គ្នាគួរចេះទទួលយកមតិស្ថាបនាពីអ្នកដទៃ។ តែយើងនៅមានបញ្ហាត្រង់ថា​ មនុស្សមួយចំនួនចែកដាច់មិនច្បាស់រវាងការផ្តល់ឬទទួលមតិរិះគុណស្ថាបនា និងរិះគុណដើម្បីជាន់ពន្លិច។ វិធីខាងក្រោមនិងជួយអ្នកបែងចែកវា។


១. ផ្តោតការរិះគុណរបស់អ្នកទៅលើស្ថានការណ៍មិនមែនទៅលើមនុស្ស
បើសិនអ្នកមិនពេញចិត្តសកម្មភាពអ្វីមួយហើយគិតថាវាគួរត្រូវកែប្រែ អ្នកគួរនិយាយថា សកម្មភាពនេះមិនត្រឹមត្រូវទេឬគួរតែកែប្រែហើយ ជាជាងនិយាយថា អ្នកធ្វើវាខុសហើយ។


២.​ គិតពីផលប៉ះពាល់នៃការរិះគុណរបស់អ្នក
បើសិនអ្នកចង់បានលទ្ធផលដែលអ្នកចង់បាន ចូរផ្តល់មតិរិះគុណដោយប្រុងប្រយ័ត្ន។ អ្នកត្រូវគិតជានិច្ចថា តើការប្រើពាក្យពេចន៍របស់អ្នកអាចធ្វើឲ្យម្នាក់ទៀតឈឺចាប់ដែរឬទេ។


៣. ផ្តល់មតិឲ្យជាក់លាក់

ប្រាប់គេឲ្យជាក់លាក់ថាអ្វីខ្លះគួរតែកែប្រែហើយតាមរបៀបណា ជាជាងនិយាយតែមួយម៉ាត់ ហើយធ្វើឲ្យអ្នកដទៃមិនដឹងថាគេធ្វើអ្វីខុសហើយគួរតែកែប្រែវាយ៉ាងណា។


៤. ពេលវេលានិងទីកន្លែងត្រឹមត្រូវ
មុនពេលអ្នកផ្តល់មតិរិះគុណអ្វីមួយអ្នកក៏គួរពិចារណាពីទីតាំងនិងពេលវេលាផងដែរ។ អ្នកមិនគួររិះគុណអ្នកណាម្នាក់ក្នុងចំណោមមនុស្សច្រើន ឬពេលគេកំពុងខឹងឬមិនសប្បាយចិត្តនោះឡើយ៕​



អត្ថបទ៖ ជី បូណ៌មី
ប្រភព៖​ WikiHow

*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។

No comments