មនុស្ស៣ប្រភេទក្នុងសង្គម ដែលអ្នកត្រូវដឹង
Loading...
បរាជ័យ មិនមែនជាក្តីវិនាសទេ។ ក្តីវិនាស គឺការដែលបរាជ័យហើយ
មិនព្រមក្រោកតស៊ូនេះឯង។ ភាគច្រើននៃមនុស្សដែលអ្នកស្គាល់ ចែកចេញជា ៣
ប្រភេទ រួមមាន៖ ១-ក្រុមអ្នកទម្លាក់អាវុធទាំងស្រុង
២-ក្រុមអ្នកយល់ព្រមចុះចាញ់ដោយផ្នែក និង ៣-ក្រុមមនុស្ស
ដែលមិនព្រមចុះចាញ់។
១-ក្រុមអ្នកទម្លាក់អាវុធទាំងស្រុង៖
មនុស្សភាគច្រើន មានជំនឿយ៉ាងបាក់ផ្នត់ថា ខ្លួនគ្មានគុណសម្បត្តិទៅជាអ្នកមាន ឬអ្នកធំអ្វីទេ។ គេជឿថា ជោគជ័យ មានសម្រាប់តែអ្នកណា ដែលមានភ័ព្វសំណាង ឬអ្នកមានអំណោយទានពិសេសអ្វីមួយប៉ុណ្ណោះ។ តាមពិតទៅ ធម្មជាតិរបស់មនុស្ស តែងតែចង់បានអ្វីប្រសើរជាងមុនជានិច្ច ទាំងប្រាក់ចំណូល ទាំងតំណែងការងារ ទាំងកិត្តិយស។ គេម្នាក់ៗ សុទ្ធតែដឹងក្នុងចិត្តរៀងៗខ្លួន តែដោយសារតែឥទ្ធិពលនៃគំនិតចុះចាញ់មុនប្រយុទ្ធ បានអូសទាញមិនឲ្យគេជឿថា ខ្លួនអាចធ្វើកិច្ចការ ដែលធំធេងជាងនេះបាន។
បើពិនិត្យទៅមនុស្សក្រុមនេះ គ្រាន់តែជាមនុស្សមួយក្រុម ក្នុងបណ្តាអ្នកដែលមិនសូវពេញចិត្តនឹងការងារ ហើយផ្លាស់ប្តូរការងារថ្មីៗ ដើម្បីស្វែងរកឱកាសថ្មីៗ ដោយក្តីរំពឹងយ៉ាងព្រាលៗថា ឱកាសល្អ នឹងរត់មករកខ្លួននៅថ្ងៃណាមួយតែប៉ុណ្ណោះ។
២-ក្រុមអ្នកយល់ព្រមចុះចាញ់ដោយផ្នែក៖
មនុស្សក្នុងក្រុមនេះ មានចំនួនតិចជាងមនុស្សក្រុមទី១ ច្រើនណាស់។ គេចម្រើនធំធាត់ដោយក្តីរំពឹងថា នឹងទទួលជោគជ័យគួរសមដែរ។ គេត្រៀមខ្លួន ធ្វើការងាររៀបចំផែនការបែបមាំទាំគួរសម តែលុះពេលវេលាកន្លងទៅមួយរយៈប្រមាណជា ១០ ឆ្នាំ ឬលើសខ្វះបន្តិចបន្តួច កម្លាំងរារាំងបន្ទុចបង្អាក់ក៏ផុសចេញមក។ ពេលនោះ ថាមពលសម្រាប់ប្រកួតប្រជែងយកតំណែងខ្ពស់បំផុត ក៏ចាប់ផ្តើមចុះខ្សោយ ទើបពួកគេ សម្រេចចិត្តថា មិនបាច់ខំប្តូរអ្វីតទៅទៀតទេ។ គេបានផ្តល់ហេតុផលថា យើងរស់នៅសុខស្រួលលើសពីមនុស្សធម្មតាហើយ តើខំត្រដរធ្វើបាបខ្លួនដល់ណាទៀត?
តាមពិត មនុស្សក្រុមនេះ ពុំមែនចង់ចុះចាញ់អ្វីទេ ប៉ុន្តែគេបានបណ្តុះការភ័យខ្លាចមួយបែប គឺខ្លាចគេមិនទទួលស្គាល់ ខ្លាចរង្គោះរង្គើ ខ្លាចរលំ ខ្លាចបាត់បង់នូវអ្វីដែលខ្លួនកំពុងមានសព្វថ្ងៃ ទើបគេយល់ព្រមចុះចាញ់ដោយខ្លួនឯង។ ក្រុមនេះ រាប់ទាំងមនុស្សមានទេពកោសល្យជាច្រើន ឬអ្នកមានបញ្ញា ឈ្លាសវៃ ដែលសុខចិត្តវារននៀល ជាជាងការងើបរត់ទៅមុខ។
៣-ក្រុមមនុស្ស ដែលមិនព្រមចុះចាញ់៖
ក្រុមនេះ មានប្រមាណជា ២% ឬ ៣% ប៉ុណ្ណោះ នៃមនុស្សទាំងអស់។ គេមិនព្រមឲ្យគំនិតអវិជ្ជមាន មានអំណាចមកដឹកនាំខ្លួនជាដាច់ខាត។ គេមិនព្រមជឿ និងមិនព្រមទទួលស្គាល់ឥទ្ធិពលរារាំងទាំងឡាយ មិនព្រមវារននៀលដូចអ្នកដទៃទេ ប៉ុន្តែគេមានជីវិត និងដកដង្ហើមចេញចូលបានដោយខ្លួនឯង ទទួលសេចក្តីសុខ ព្រមទាំងសម្រេចជោគជ័យ បានយ៉ាងខ្ពស់បំផុត។
ពួកគេជាអ្នកលក់ទំនិញបានច្រើន មានប្រាក់ចំណូលប្រចាំខែខ្ពស់ មានប្រាក់ចាយគ្រប់គ្រាន់ ជាអ្នកគ្រប់គ្រងលំដាប់ខ្ពស់ ជាអ្នកដឹកនាំក្នុងវិស័យផ្សេងៗ។ មនុស្សក្រុមនេះ មើលឃើញថា ជីវិតគួរឲ្យត្រេកត្រអាល ជារង្វាន់គួរឲ្យចង់រស់នៅ។ គេរំពឹងឃើញថ្ងៃថ្មីៗ ក្នុងមួយថ្ងៃៗ គេជួបមនុស្សថ្មីៗ ប្រៀបដូចជាការផ្សងព្រេង ដែលបង្កើនភាពស្រស់ញញឹមឲ្យជីវិតដូច្នោះ។
ប្រការដ៏សំខាន់បំផុត គឺសុំឲ្យយើងស្មោះត្រង់ចំពោះខ្លួនឯង។ មនុស្សយើងម្នាក់ៗ សុទ្ធតែចង់រង់សនៅក្នុងក្រុមទី៣ ជាក្រុមដែលសម្រេចជោគជ័យ និងធ្វើការមានប្រសិទ្ធភាព។ ប៉ុន្តែដើម្បីអាចមករស់នៅក្នុងក្រុមនេះបាន អ្នកត្រូវតស៊ូយកឈ្នះលើឥទ្ធិពលរាំងស្ទះនៃបរិយាកាសជុំវិញទាំងនោះ៕
ប្រភព៖ សុខភាព

No comments