ព័ត៌មានថ្មីបំផុត

ចេះ​ថ្លឹង​ថ្លែង​រវាង​ខ្លួន​ឯង​ជាមួយ​អ្នក​ដទៃ​ ជា​កត្តា​ជោគ​ជ័យ​ដ៏​ធំ​មួយ​

Loading...
"​ចេះ​ថ្លឹងថ្លែង​រវាង​ខ្លួនឯង និង​អ្នកដទៃ​" ជា​វិធី​ដ៏​អស្ចារ្យ​ម្យ៉ាង ដើម្បី​ឲ្យ​អ្នកដទៃ អ្នក​រួម​ការងារ អតិថិជន មិត្ត ឬ​កូនចៅ​ព្រមធ្វើ​នូវ​អ្វី ដែល​យើង​ចង់​ឲ្យ​ពួកគេ​ធ្វើ​។ ការដែល​យល់ថា អ្នកដទៃ​នឹង​គិត​ដូច​យើង គឺជា​រឿង​ដ៏​ល្ងង់ខ្លៅ​បំផុត​។ មនុស្ស​តែង​វាយតម្លៃ​អ្វី​ផ្សេងៗ ទៅតាម​របៀប​ខុសៗ​គ្នា ទៅតាម​ឋានៈ កម្រិតយល់ដឹង សង្គម​បរិយាកាស បទពិសោធ ចំណូលចិត្ត ទំនៀមទម្លាប់ ប្រពៃណី​...​។​


​ការដែល​ឲ្យ​អ្នកដទៃ​ធ្វើតាម​អ្វីដែល​យើង​ចង់បាន អ្នក​ត្រូវ​មើល​អ្វី​ផ្សេងៗ ទៅតាម​ក្រសែភ្នែក​របស់​ពួកគេ​។ បើ​យកចិត្ត​អ្នកដទៃ មក​ដាក់​លើ​ខ្លួន​យើង​ហើយ នោះ​វិធី​ផ្សេងៗ ក៏​នឹង​ផុស​ចេញមក​ភ្លាមៗ​ដែរ​។​

​យើង​គ្រប់គ្នា​ធ្លាប់​ឃើញ​មកហើយ​ថា ការចេះ​ថ្លឹងថ្លែង​រវាង​ចិត្ត​យើង និង​ចិត្ត​របស់​កូនចៅ នឹង​ជួយ​ឲ្យ​យើង​ដឹងថា តើ​ពួកគេ​ចង់បាន​អ្វី​? គេ​ពេញចិត្ត​ជាមួយ​វិធី​ណា​? ធ្វើ​ឲ្យ​យើង​បាន​ស្វែងយល់​ពី​គេ​បានល្អ ទើប​អាច​អូសទាញ ឬ​បញ្ជា​ពួកគេ​ដោយមាន​ប្រសិទ្ធភាព ហើយ​គេ​ក៏​កាន់តែ​ស្តាប់​យើង​ផងដែរ​។​

​អ្នកនយោបាយ​ជាច្រើន ដែល​ចាញ់ឆ្នោត ពីព្រោះ​គេ​ទាំងនោះ មិនបាន​យកចិត្ត​យក​បោះឆ្នោត មក​ដាក់​លើ​ចិត្ត​របស់ខ្លួន​។ បេក្ខជន​ម្នាក់ ដែល​ចាញ់​ការបោះឆ្នោត​យ៉ាង​ដាច់​គ្នា​ស្រឡះ ព្រោះ​គេ​ប្រើ​ភាសា​ដែលមាន​អ្នកបោះឆ្នោត​ដ៏​តិចតួច​ប៉ុណ្ណោះ អាច​ស្តាប់​យល់​។ ចំណែក​គូបដិបក្ខ​ម្ខាង​ទៀត គេ​ប្រើ​ភាសា ដែល​ក្រុម​អ្នកបោះឆ្នោត អ្នកស្រុក អ្នកស្រែ​ស្តាប់​យល់ ពេញចិត្ត និង​ពុំមែន​និយាយ​តាម​ភាសា​ថ្នាក់ខ្ពស់​របស់​គ្រូបង្រៀន​នៅ​មហាវិទ្យាល័យ​នោះទេ​។​

​ហេតុនេះ សូម​ចងចាំ​សំណួរ​នេះ​ឲ្យ​បាន​រត់មាត់​ថា "​ក្នុង​កាលៈទេសៈ​បែបនេះ បើ​ខ្ញុំ​ជា​រូបគេ​វិញ តើ​ខ្ញុំ​គិត​ដូចម្តេច​?" សំណួរ​នេះ នឹង​ជួយ​នាំ​ផ្លូវ ទៅរក​ទង្វើ ដែល​ធ្វើ​ឲ្យ​អ្នកសម្រេច​ជោគជ័យ​៕​

ប្រភព៖ សុខភាព

No comments