ព័ត៌មានថ្មីបំផុត

ដឹង​អត់​ខួប​ទី​១៨២​ឆ្នាំ​? អ្នក​បង្កើត​តារាង​ខួប​គីមី មិន​ដេ​លេ​យេវ !

Loading...
បេីនិយាយអំពីឈ្មោះលោក​ Mandeleev អ្នកដែលធ្លាប់សិក្សាភាគច្រេីនប្រាកដជាបានស្គាល់គាត់ជាមិនខានព្រោះគាត់គឺជាគីមីវិទូសញ្ជាត្តិរុស្សីដ៏ល្បីល្បាញម្នាក់ដែលបានបង្កេីតខួបគីមី​ (Mandeleev's Chemical Periodic Table) ប្រហែលតាំងពី​ ១៤៨​ ឆ្នាំមុនមកម្លះបេីរាប់ចាប់ពីពេលដែលគាត់ដាក់បង្ហាញជាប្រវត្តិសាស្រ្តដំបូងក្នុងឆ្នាំ​ ១៨៦៩។ តេីថ្ងៃនេះមានអ្វីពិសេសសម្រាប់លោក ​Mandeleev? ជាការពិតណាស់លោក​ Mandeleev បានកេីតនៅក្នុងទីក្រុង​ Tolbosk ប្រទេសរុស្សីនៅថ្ងៃទី​ ៨​ ខែ​ កុម្ភៈ​ ឆ្នាំ​ ១៨៣៤​ ហេីយថ្ងៃនេះ​ក៏ជាខួបកំណេីត​លេីកទី​ ១៨២​ របស់​លោកផងដែរ​ប៉ុន្តែអ្វីដែលគួរអោយ​សោកស្តាយនោះ​គឺលោកបានលាចាកលោកតាំងពីថ្ងៃទី​ ២​ ខែ​ កុម្ភៈ​ ឆ្នាំ១៩០៧​ ក្នុងទីក្រុង​ Saint Petersburg ក្នុងវ័យ៧២ឆ្នាំមកម្លះ។ 


លោក​ Mandeleev គឺជាកូនពៅនៅក្នុងគ្រួសារ​ដែលឪពុករបស់គាត់គឺជាគ្រូបង្រៀនផ្នែកសិល្បៈ​ នយោបាយ​ និង ទស្សនវិជ្ជាប៉ុន្តែជាអកុសលឪពុក​របស់គាត់បានពិកាភ្នែកហេីយបាត់បង់នូវការងារ​ជាគ្រូបង្រៀនរបស់គាត់ដែលធ្វេីអោយសេដ្ធកិច្ចគ្រួសាររបស់គាត់មាន​ភាពដុនដាបទេីបម្តាយរបស់គាត់​សម្រេចចិត្តចាប់ផ្តេីមការងាររោងចក្រផលិតកញ្ចក់​សល់ពីគ្រួសារដែលត្រូវបានបោះបង់ជាយូរណាស់មកហេីយសារជាថ្មី។ គ្រួសាររបស់លោកកាន់តែលំបាកទៅៗក្រោយពេលដែល​ឪពុករបស់លោកបានទទួលមរណៈភាពនិងរោងចក្រម្តាយ​របស់លោកបានឆេះខ្ទេចនៅពេលដែលលោកមានវ័យ១៣ឆ្នាំ​តែទោះជាយ៉ាងណាម្តាយរបស់លោកនៅតែខិតខំប្រឹងប្រែងដេីម្បី​អោយលោកទទួលបាននូវចំនេះដឹងខ្ពង់ខ្ពស់ទេីបគាត់នាំលោកទៅកាន់ទីក្រុង​ Moscow​ ប៉ុន្តែគួរអោយសោកស្តាយដែលសកលវិទ្យាល័យ​នៅទីនោះពុំព្រមទទួល​គាត់ឡេីយទេីបម្តាយនិងកូនក៏បា​សម្រេចចិត្តមករស់នៅជាមួយជីតានៅក្នុងទីក្រុង​ Saint Peterburg វិញដោយលោកបានបន្តការសិក្សានៅក្នុង​ Main Pedagogical Institute ដែលជាសកលវិទ្យាល័យ​ចំណាស់បំផុតនៅក្នុងក្រុង​ Saint Peterburg។​ 


គាត់ពិតជាមិនបានធ្វេីអោយម្តាយរបស់គាត់ខកបំណងនោះទេដោយនៅក្នុងឆ្នាំ​ ១៨៦១​ គាត់បានបោះពុម្ភផ្សាយនៅសៀវភៅមួយក្បាលដែលមានឈ្មោះថា​ "Organic Chemistry" ដែលនាំអោយគាត់ឈ្នះក្នុងកម្មវិធី​ "Demidov Prize of the Petersburg Academy of Sciences"។

អត្ថបទដោយ ៖ រស្មី

No comments