ធ្វើម៉េចដើម្បីរក្សាបន្លែទុកបានយូរ?
Loading...
ដូចដែលអ្នកបានដឹងស្រាប់ហេីយថាម្ហូបអាហារឬបន្លែផ្លែឈេីទាំងអស់សុទ្ធតែអាចស្អុយរលួយ ទោះបីជាអ្នកបានដាក់វាចូលទៅក្នុងទូទឹកកកក៏ដោយ ព្រោះថាអ្នកមិនបានដាក់វាអោយបានត្រឹមត្រូវនោះទេ ហេីយវាងនិងធ្វេីអោយអ្នកខ្ជះខ្ជាយលុយកាក់ថែមទៀតផង។
ខាងក្រោមនេះគឺជាវិធីងាយៗ ហេីយថែមទាំងអាចរក្សាបន្លែផ្លែឈេីរបស់អ្នកបានកាន់តែយូរថែមទៀតផង។
១. ការរក្សាបន្លែប្រភេទមេីម
ខ្ទឹមស ខ្ទឹមក្រហម ខ្ទឹមបារាំង ដំឡូងបារាំង ជាដេីម... បន្លែទាំងនេះវាជាប្រភេទមេីមហេីយបេីសិនអ្នកទុកវានៅក្នុងទូរទឹកកកវានិងរលួយលឿនជាងទុកនៅខាងក្រៅទៅទៀត ដូចនេះអ្នកគួរណាទុកវានៅកន្លែងដែលស្ងួតហេីយកាន់តែល្អ បេីមិនត្រូវនឹងពន្លឺថ្ងៃ។ ធ្វេីដូចនេះវានិងរក្សាភាពស្រស់និងទុកបានកាន់តែយូរ។
២. ការរក្សាគ្រាប់ធញ្ញជាតិនិងអាហារក្រៀម
សូមកុំទុករក្សាគ្រាប់ធញ្ញជាតិឬអាហារក្រៀមក្នុងប្រអប់បិទជិត ក្នុងបរិមាណត្រឹមកន្លះប្រអប់អោយសោះ ព្រោះវាអាចធ្វេីអោយអាហាររបស់អ្នកបាត់បង់រសជាតិ និងដុះផ្សិតបាន។ អ្វីដែលល្អសម្រាប់រក្សាអាហារប្រភេទនេះ គឺអ្នកត្រូវទុកវានៅក្នុងថង់ឬកញ្ចប់ដែលអាចច្របាច់ខ្យល់ចេញអោយអស់ធ្វេីដូចនេះអ្នកនិងអាចទុកវាបានកាន់តែយូរ។
៣. បន្លែប្រភេទជី
ជីនាងវង ជីរណា ស្លឹកខ្ទឹម ជីវ៉ានស៊ុយ និងជីផ្សេងៗជាច្រេីនទៀតគឺជាប្រភេទបន្លែដែលងាយនិងរលួយជាទីបំផុត បេីសិនជាស្លឹករបស់វាត្រូវទឹក ប៉ុន្តែអ្នកក៏នៅតែអាចរក្សាវាបានយ៉ាងស្រស់ល្អដដែលដោយគ្រាន់តែរលាស់ទឹកចេញពីស្លឹកវាអោយអស់ហេីយដាក់វាចូលទៅក្នុងកំប៉ុង ដប ឬ ក្រឡ ដោយដាក់គល់ទៅបាតកំប៉ុង ហេីយដាក់ទឺកបន្តិចអោយលិចត្រឹមគល់របស់វា ជាការស្រេច។ ការធ្វេីបែបនេះវានិងជួយរក្សាបន្លែរបស់អ្នកអោយនៅស្រស់បានច្រេីនថ្ងៃ។
៤. បន្លែប្រភេទសន្លឹក
មិនមានអ្វីពិបាកនោះទេចំពោះបន្លែប្រភេទនេះ ដោយលោកអ្នកគ្រាន់តែរលាស់ទឹកចេញពីស្លឹកវាអោយអស់ហេីយច្រកវាចូលទៅក្នុងថង់ក្រដាស់ ឬថង់ក្រណាត់ក្រចៅហេីយដាក់វាចូលទៅក្នុងទូទឺកកកដូចធម្មតាជាកាស្រេច។
អត្ថបទដោយ៖ ជុំ រស្មី

No comments