ព័ត៌មានថ្មីបំផុត

អត្ថ​ន័យ​រូប​សាក់​ដែល​យើង​មិន​នឹក​ស្មាន​ដល់​

Loading...
រូបសាក់នៅលើរាងកាយតែងតែមាននិយមន័យខុសៗគ្នាទៅតាមអ្វីដែលគេពន្យល់ ប៉ុន្តែការពិតទៅ រូបនីមួយៗសុទ្ធតែមានបង្កប់នូវអត្ថន័យរួមមួយដែលយើងប្រហែលជាមិនធ្លាប់ដឹង។ បើចង់ដឹងច្បាស់ សូមបន្តអានចំនុចខាងក្រោមទាំងនេះអោយចប់ណា។


១. សញ្ញាក្បៀស 
តំណាងថាវាជាការដកឃ្លាខ្លីក្នុងប្រយោគមួយ ប៉ុន្តែមិនមែនជាការបញ្ចប់ប្រយោគនោះទេ។ វាមានន័យថា ក្នុងជីវិតមានពេលខ្លះ អ្នកពិតជាចង់បញ្ចប់នូវអ្វីគ្រប់យ៉ាងណាស់ព្រោះវាមិនមែនងាយស្រួលទេ ប៉ុន្តែអ្នកនៅតែមិនបោះបង់ ហើយបន្តទៅមុខរហូត។



២. សំពៅ
បើទោះបីជាសមុទ្រស្ងប់ខ្យល់ខ្លាំងពិបាកធ្វើដំណើរក៏ដោយ វានៅតែមិនអាចបង្អាក់ដំណើររបស់នាយសំពៅជំនាញបានទេ។



៣. និមិត្តសញ្ញា "ដែលតា" ដែលបិទមិនជិត 
តំណាងអោយភាពត្រៀមខ្លួនជានិច្ចរបស់បុគ្គលម្នាក់ក្នុងការផ្លាស់ប្តូរអ្វីមួយ។




៤. ចំណិតព្រះច័ន្ទ
នៅពេលរាត្រីមួយដែលគ្មានសម្លេងហ្វូងចចករំខាន ហើយមានតែពន្លឺព្រះចន្ទដ៏សែនស្រទន់ និងភាពស្ងប់ស្ងាត់។



៥. និមិត្តសញ្ញា "Viking" 
មានន័យថា បុគ្គលនោះជាមនុស្សដែលបង្កើតការពិតជាក់ស្តែងដោយ ខ្លួនឯង។



៦. "Inguz" 
ជានិមិត្តសញ្ញារបស់ក្រិច ដែលមានន័យថា ដរាបណាយើងនៅតែមិនបោះបង់ ដរាបនោះយើងនៅតែមានមធ្យោបាយ។



៧ "Alchemy" 
តំណាងអោយ ទង់ដែង ដែលមានន័យថា ស្នេហា តុល្យភាព សម្រស់ផូរផង់ និង​ ភាពច្នៃប្រឌិតផ្នែកសិល្ប:។



៨ "Lux in tenebris" 
មានន័យថា ពន្លឺក្នុងភាពងងឹត។



៩. យុថ្កា
តំណាងអោយ អនុភាព និងស្ថេរភាព។ មានន័យថាបុគ្គលម្នាក់នោះនឹងតែងតែ ផ្តល់សុវត្ថិភាព និងជួយអ្នកជានិច្ចដោយមិនទុកអ្នកចោល។



១០. និមិត្តសញ្ញារង្វង់ "Zen" 
តំណាងអោយភាពបំភ្លឺ ចក្រភព និងអនុភាពទាំងឡាយដែលមាននៅក្នុងខ្លួនយើង។




រៀបរៀង និងសរសេរដោយ: ចន ច័ន្ទបូតា
ប្រភពអត្ថបទពី: theodysseyonline.com

No comments