ទម្លាប់ដែលបុគ្គលជោគជ័យតែងធ្វើមុនចូលគេង
Loading...
ជាធម្មតាយើងម្នាក់ៗតែងចាត់ទុកពេលល្ងាចនិងយប់ជាពេលដែលខ្លួនត្រូវបញ្ចប់ការងារដែលសល់ពីកន្លែងធ្វើការ ពិីសាលាជាដើម ដែលធ្វើអោយមានទំលាប់មួយគឺ ទាល់តែបញ្ចប់វាទើបអាចដេកស្រួលហើយមិនពិបាកដល់ថ្ងៃស្អែក។ យ៉ាងណាមិញ ទំលាប់ទាំងនេះធ្វើអោយការដេកមិនស្ងប់ស្រួល និងប៉ះពាល់ដល់ថ្ងៃបន្ទាប់ទៅវិញទេ ប៉ុន្តែទំលាប់ដែលលើកឡើងនេះ អាចធ្វើអោយកំរិតនៃការជោគជ័យនៅការងារមួយបានសំរេចច្រើន៖
ទោះបីយ៉ាងណាក្តី យើងត្រូវកំណត់ខ្លួនថាត្រូវងើបពេលណា ដេកពេលណាអោយបានទៀងទាត់ ហើយជ្រើសរើសចំនួនពេលអោយសមល្មមកំុអោយងងុយដេកពេលថ្ងៃ។
២. សរសេរកំណត់ហេតុ
អ្នកខ្លះគិតថាសរសេរជាការចំណាយពេលអត់ប្រយោជន៍ព្រោះមិនបានអ្វីមកវិញ តែត្រូវចាំថាការសរសេរវាចេញមកដូចជាការនិយាយរឿងរ៉ាវខ្លួនប្រាប់នរណាអញ្ចឹង ដូច្នេះបើសរសេរវាទុកនោះវាអាចធ្វើអោយអារម្មណ៍ធូរ ហើយសំរួលដល់ការគិតទៀតផង
៣. បង្កើតទម្លាប់អាន
ការអានមិនចាំបាច់តែអាចសៀវភៅទាក់ទងនឹងការងារខ្លួនទេ ឃើញអ្វីគួរអោយចាប់អារម្មណ៍អានទៅ ព្រោះវាធ្វើអោយចលនាខួរក្បាលដើរបានល្អ។
៤. កត់ត្រារាល់ការទទួលជោគជ័យ
ពីមួយថ្ងៃទៅមួយថ្ងៃគ្មាននរណាដែលមិនបានធ្វើអ្វីសោះនោះទេ តិចក្តី ច្រើនក្តី គួរកត់ត្រាទុកដើម្បី រំលឹកមកវិញនូវអ្វីដែលខ្លួនធ្វើបាន ហើយវាអាចជាទឹកចិត្តជំរុញសំរាប់បន្ទាប់ដែរ។
៥. រ៉ាយរាប់នូវអ្វីដែលត្រូវធ្វើសំរាប់ថ្ងៃបន្ទាប់
វាដូចជាសំបុត្រសំរាប់រំលឹកថាត្រូវធ្វើនេះនោះ ព្រោះនៅពេលដែលក្រោកឡើងយើងអាចនឹងភ្លេចនូវអ្វីដែលខ្លួនចង់ធ្វើ ដូច្នេះវាអាចនឹងធ្វើជាអ្នកប្រាប់ទិសដៅថាធ្វើអ្វីមុន ហើយត្រូវសំរេចអ្វី ។
៦. ចំណាយពេលជាមួយគ្រួសារឬមិត្ត
អ្នកទាំងអស់នេះហើយជាអ្នករំលឹកយើងថា យើងមិនមែនរស់នៅលើភពចំលែកទេ គឺមានមនុស្សជាច្រើនដែលស្រដៀងនឹងយើង ជួបទុក្ខដូចយើងពិបាក ហើយក៏ជាអ្នកផ្តល់ការស្រលាញ់មកយើង និងជំនឿចិត្តដើម្បី ដើរទៅមុខទៀត។
៧. សំអាតខ្លួន
ការសំអាតខ្លួនមិនត្រឹមតែជាអ្វីដែលគិតថាត្រូវតែធ្វើទេ ប៉ុន្តែវាទាំងអស់នេះហើយជាអ្វីដែលជួយសំរួលដល់ការដេក ធ្វើអោយខ្លួនប្រាណធូរស្រាលពីការងារនឿុុយហត់ផ្សេងៗ។
អត្ថបទដោយ៖ ហ៊ុន កែវលីដត
ប្រភព៖ lifehack





No comments