ព័ត៌មានថ្មីបំផុត

មេរៀន​ជីវិត​ដែល​គួររំលឹក​ខ្លួន​ឯង​រាល់​ថ្ងៃ​

Loading...

មនុស្ស​យើង​ម្នាក់​ៗតែង​មាន​ថ្ងៃ​រីករាយ​ និង​ថ្ងៃ​កើត​ទុក្ខ​ទាំង​ខ្លួន​រក​មូល​ហេតុ​មិន​ឃើញ។ ឯអ្នក​ខ្លះ ទៀត​ជឿលើ​រាសីដែល​គេ​ទាយទុក​ តាម​ពិត​វា​បែប​នេះឯង ​ព្រោះមនុស្ស​មិន​មែន​ចេះតែ​សប្បាយ​ចិត្ត​រហូត​នោះទេ ហើយ​ជារៀង​រាល់​ថ្ងៃ​ត្រូវ​មនុស្ស​ត្រូវ​តែ​បង្កើត​ក្តីសង្ឃឹម​សំរាប់​ខ្លូន​ជានិច្ចទើប​មាន​កំលាំង​នឹង​តទៅ​ថ្ងៃ​ស្អែក​ទៀត ដូច្នេះ​ចាំទុក​មេរៀន​ទាំង​នេះ​ អាច​ជួយ​អោយ​អ្នក​ដើរ​ផ្លូវ​ត្រូវ​ក្នុងជីវិត៖​
Photo Credit: Rated R&B 
១. អាកប្បកិរិយារបស់​អ្នក​មិន​មែន​ជា​វត្តុ​រឹង​ដែល​មិន​អាច​បត់​បែន​ ឬផ្លាស់​ប្តូរ​បាន​ទេ ត្រូវ​ចាំ​ថាអ្នក​អាច​កែច្នៃ នឹង​ផ្លាស់​ប្តូរ​វា​ទៅ​តាម​កាលៈទេសៈ​ ពេល​វេលា និង​ស្ថាន​ភាព​ជិវិតផ្សេងៗកំុរឹង​ទទឹង គិត​ថា​ខ្លួន​ល្អ​រហូត។

២. កំុ​បោះបង់​ឪពុក​ម្តាយ ព្រោះ​ពួក​គាត់​នេះ ហើយ​ជា​ក្តី សង្ឃឹម​របស់​យើង​ម្នាក់​ៗ គាត់ជា​អ្នក​ដែល​មិន​បោះ បង់​យើង​ទោះ បី យើង​ស្ថិត​ក្នុង​ស្ថាន​ភាព ណា​ក៏ ដោយ។

៣. កំុ​ធ្វើ​អោយ​មាន​កំហុស​រវាង​ ក្តីស្រលាញ់​ និង​មិត្តភាព​ព្រោះ វត្ថុទាំង​ពីរ​នេះ​មិន​អាច​ជំនួស​គ្នា​បាន​នោះទេការ​ដែល​រក្សា​បាន​ពីរ​ជាការ​ជោគជ័យ​មួយ​ក្នុង​ជីវិត។

៤. នៅពេល​មាន​កំហឹង​ក្នុង​ខ្លួន​ត្រូវ​ដោះ ស្រាយ​វា​ដោយ​ខ្លួន​ឯង​ មិន​មែន​ជះលើ​អ្នក​ដទៃ​ទេ ហើយ​ត្រូវ​ចាំ​ថាការ​ខឹង​ច្រលោត​មួយ​រយៈពេល​ខ្លី​ អាច​ប៉ះពាល់​អ្នក​យើង​មួយ​ជីវិត។

៥. កំុ​យល់​ព្រម​តែ​ជាមួយ​នឹង​ចិត្ត​ចង់ ត្រូវ​ស្តាប់​គំនិត​ចិត្ត​ខ្លួន​ ប៉ុន្តែ​យក​វា​មក​គិត​ជាមួួ​យ​នឹង​ខួស​ក្បាល ហើយ​គិត​អោយ​ច្បាស់​ចាំ ឆ្លើយ​តប​នឹង​ចិត្ត​វិញ ។

៦. ពេល​វេលា​អាច​ព្យាបាល​អ្វីៗគ្រប់​យ៉ាង​ កំុ​ប្រញាប់​ប្រញាល់​ពេលធ្វើ​អ្វីមួយៗ បញ្ហា​មួយ​ចំនួន​មាន​តែទុក​អោយ​ពេល​វេលា​ជា​អ្នក​សំរាច​ទេ ។

៧. មុន​នឹង​ថា​អ្វីមួយ​អាក្រក់​ត្រូវ​គិត​ពីជ្រុង​ម្ខាង​ទៀត​នៃ​វាសិន ជួន​កាល​ការ​គិត​អ្វី​ដែល​ល្អ​អាច​ជួយ​សំរួល​ចិត្ត​របស់​ខ្លួន​វិ​ញ ក៏ថា​បាន ព្រោះ​ការ​រក្សា​សុខភាព​ផ្លូវចិត្ត​អោយ​ល្អ​ វា​អាស្រ័យ​ទៅលើ​ការ​គិត​របស់​មនុស្ស​យើង។

អត្ថបទដោយ៖​ហ៊ុន កែវលីដែត

No comments