ស្ទាក់ស្ទើរក្នុងការសម្រេចចិត្តមែនទេ? វិធី៣យ៉ាងនេះអាចជួយបាន!
Loading...
ក្នុងជីវិតឬផ្លូវដើររបស់មនុស្សម្នាក់ៗ មានការសម្រេចចិត្តខ្លះងាយនឹងសម្រចិត្ត ប៉ុន្តែការសម្រេចចិត្តមួយចំនួនទៀតពិតជាទាមទារអោយអ្នកប្រើប្រាស់ពេលវេលា និងខួរក្បាលមែនទែន។ យ៉ាងណាមិញ អ្នកគួរតែចំនាយពេលមួយចំនួនអាននូវវិធីសាស្រ្តមួយចំនួនដែលជួយអោយអ្នកសម្រចចិត្តអោយបានផាំងៗ និងល្អប្រសើរថែមទៀតផង:
វិធីនេះ អាចជួយអ្នកអោយយល់ដឹងពីរឿងអ្វីមួយអោយបានទូលំទូលាយ ដើម្បីផ្តល់ជាគន្លឹះអោយអ្នកសម្រេចចិត្តអោយបានល្អ ហើយមិនស្តាយក្រោយថែមទៀតផង។
២. សួរយោបល់អ្នកនៅជុំវិញខ្លួនអោយច្រើន
គ្រប់ការសម្រេចចិត្តគ្រប់យ៉ាង គួរតែឆ្លងកាត់ខួរក្បាលលើសពីមួយ ពោលគឺថាយ៉ាងហោចណាស់អ្នកគួរតែឆ្លងកាត់ការសុំយោបល់ពីមនុស្សចាប់ពី ៣ ទៅ ៤នាក់ឡើងទៅ។ នៅពេលដែលអ្នកបានសុំយោបល់ច្រើនហើយ អ្នកនឹងទទួលបានគំនិតដែលអ្នកមិនធ្លាប់រំពឹងទុក ហើយអ្នកនឹងអាចមានទំនុកចិត្តកាន់តែខ្លាំងនៅក្នុងការសម្រេចចិត្ត។
៣. រៀនពីបទពិសោធន៍កន្លងមក
ការរៀនសូត្រពីបទពិសោធន៍ចាស់ៗ អាចជាជំនួយអោយអ្នកសម្រេចចិត្តពេលបច្ចុប្បន្នឬពេលខាងមុខអោយបានកាន់តល្អប្រសើរ។ ជាក់ស្តែង កំហុស និងមេរៀន នាពេលអតីតកាលដើរតួយ៉ាងសំខាន់ក្នុងការឆ្លុះបញ្ចាំងមេរៀននាពេលអតីតកាល ដើម្បីអោយអ្នកអាចរៀនសូត្រពីចំនុចខ្វះខាតនាពេលកន្លងមក។
អត្ថបទដោយ៖ ព្រឿន បញ្ញារី





No comments