វិធីសាស្រ្តនិយាយទាក់ចិត្តឲ្យគេលង់ស្តាប់រឿងយើង
Loading...
មិនមែនការធ្វើបទបង្ហាញ ទាំងអស់ ការនិទានរឿងទាំងអស់សុទ្ធតែមានមនុស្សចាំស្តាប់រហូតទេ ហើយវាជារឿងពិបាកណាស់សំរាប់អោយគេចាំស្តាប់អ្វីដែលខ្លួនចង់និយាយ តែបើយើងមានវិធី នឹងអាចជំរុញអោយគេចូលចិត្តស្តាប់យើង យកចិត្តទុកដាក់លើអ្វីដែលយើងកំពុងនិយាយនោះ អ្នកនឹងអាចបង្កើនសមត្ថភាពជាច្រើនមិនថា ការងារប្រចាំថ្ងៃ ឬការរក្សាទំនាក់ទំនងផ្សេងៗនោះទេ៖
![]() |
| Photo Credit: lifehack |
ការនិយាយរឿងវាដូចជាការបង្កើតវីដេអូរឿងភាគ មិនមែនចេះតែចាប់ផ្តើមនោះទេ យើងត្រូវរៀបចំ អោយបានត្រឹមត្រូវ មានដើមមានជុង ៖
១. ដំបូងគឹជ្រើសរើសតួអង្គដែលខ្លួននឹងណែនាំ កនុងសាច់រឿង
២. បរិយាយពីសាច់រឿងរបស់តួអង្គនោះ ដោយគិតលើចំណុចដែលទាក់ទាញ
៣. បង្កើតបព្ហាានៅ ក្នុងនោះអោយមានភាពទាក់ទាញ ហើយគិតថាអ្នកដទៃនឹងចាប់អារម្មណ៍
៤. និយាយពីដំណោះ ស្រាយទៅលើបញ្ហា
៥. គិតពីសារដែលខ្លួនចង់និយាយ ហើយវាងាយស្រួលនឹងចងចាំសំរាប់អ្នកស្តាប់
ត្រូវរៀបចំសាច់រឿងអោយបានម៉ត់ចត់
ការនិយាយលេងសាមញ្ញជារឿងងាយស្រួល តែបើនិយាយអោយគេចងចាំវាមិនងាយទេ ដូច្នេះ ត្រូវរៀបចំសាច់រឿងអោយស្រួលបួល កត់ត្រាទុកនូវគំនិតទាំងអស់ ហើយជ្រើសរើសនូវអ្វីដែលសំខាន់ គូសចោលនូវអ្វីដែលយើងគិតថា វានឹងពិបាកក្នុងការពន្យល់ហើយ មិនសូវមានប្រយោជន៍ ។
រាល់ការបកស្រាយពីបញ្ហាផ្សេងៗ ត្រូវរៀបរាប់ពីចំណុចដែលយើងគិតថាវាមិនមែនជាបញ្ហាដែលយើងម្នាក់ឯងបានជួបនោះទេ វាក៏អាចជាអ្វីដែលអ្នកដទៃជួបប្រទះ ព្រោះថារាល់ដំណោះស្រាយដែលយើងលើកមកនិយាយអាចនឹងជួួយដល់អ្នកស្តាប់មួយចំនួន ហើយនៅពេលដែលត្រូវរឿងរបស់គេនោះ គេនឹងមានចិត្តទោរមកយើង ហើយចង់ដឹងលឺពីយើងតទៀត។
អត្ថបទដោយ៖ ហ៊ុន កែវលីដែត
ប្រភព៖ lifehack

No comments