គន្លឹះជោគជ័យសំខាន់ៗដើម្បីទទួលបានអាហារូបករណ៍ទៅបរទេស
Loading...
សិស្សនិស្សិតតែងមានបំណងដាក់អាហារូបករណ៍ទៅសិក្សានៅសាលានានា ដើម្បីកាត់បន្ថយការចំណាយ ក៏ដូចជាទទួលបានគុណភាពសិក្សា។ ការស្វែងរកអាហារូបករណ៍គឺមិនសូវងាយស្រួលនោះទេ ព្រោះយើងត្រូវការពេលដើម្បីស្វែងរកអាហារូបករណ៍មួយដែលសាកសម។ ខាងក្រោមជាគន្លឺះដែលអ្នកអាចអនុរត្ត ពេលចង់ស្វែងរកអាហារូបករណ៍៖
១.
មើលសាលាដែលអ្នកចង់ទៅរៀន
សាលាមួយៗតែងតែមានWebsiteឬលិខិតពត៌មានផ្សេងៗពីការចូលរៀននិងកម្មវិធីអាហារូបករណ៍នានារបស់ខ្លួន។
ដូច្នេះអ្នកគួរឆែកមើលឲ្យបានញឹកញាប់។
២. សួរនាំពីបណ្តាញរបស់អ្នក
បើអ្នកមានមិត្តភក្តិ
បងប្អូន ឬអ្នកធ្លាប់ស្គាល់គ្នាដែលមានចំណេះដឹងនិងពត៌មានច្រើនពីអាហាររូបករណ៍
អ្នកគួររក្សាទំនាក់ទំនងឲ្យបានល្អ
ព្រោះអ្នកអាចសួរពួកគាត់ពីព័ត៌មាននិងគន្លឹះនានានៃអាហារូបករណ៍។
៣. Online
សព្វថ្ងៃនេះមានWebsiteនិងទំព័រហ្វេសប៊ុកជាច្រើនដែលធ្វើការទាក់ទងជាមួយនឹងការចែករំលែកពត៌មានអាហារូបករណ៍។
៤.
សួរអ្នកប្រឹក្សា
សាលាមួយចំនួនមានអ្នកប្រឹក្សាសិក្សាធិកា ដូច្នេះអ្នកអាចព្យាយាមសាកសួរពួកគាត់ពីដំណឹងផ្សេងៗដែលអ្នកគិតថាមានប្រយោជន៍។
៥.
ចាំច្បាស់ពីDeadline
បើចង់ដាក់អាហារូបករណ៍អ្នកគួរពិនិត្យមើលDeadlineឲ្យបានច្បាស់ ហើយព្យាយាមបញ្ចប់អាហារូបករណ៍មួយណាដែលដល់ថ្ងៃកំណត់មុនគេ។
អត្ថបទ៖
ជី បូណ៌មី





No comments