អាហារដែលមនុស្សស្រីគួរបរិភោគពេលមករដូវ
Loading...
ជារៀងរាល់ខែ មនុស្សស្រីគ្រប់គ្នាដែលពេញវ័យតែងជួបប្រទះការលំបាកម្តងជានិច្ច គឺពេលមករដូវ។ ពេលមករដូវម្តងៗ ស្រីម្នាក់ៗមិនត្រឹមតែពិបាកគ្រប់គ្រងអារម្មណ៍ ពួកគេក៏ទទួលរងការឈឺចាប់ខ្លាំងផងដែរ។ ក្នុងពេលនេះ អ្នកដែលឈឺចាប់ខ្លាំង មានអ្នកខ្លះក៏រកទឹកក្តៅស្អំ ឬ រកផឹកថ្នាំបំបាត់ការឈឺចាប់ជាដើម ប៉ុន្តែអ្វីដែលគេគួរធ្វើគឺញ៉ាំអាហារត្រឹមត្រូវដល់សុខភាព។ ខាងក្រោម ជាអាហារដែលអ្នកគួរបរិភោគពេលមានរដូវដើម្បីកាត់បន្ថយការឈឺចាប់។
1. សូកូឡាពណ៌ខ្មៅ
វាមិនមែនជារឿងដែលប្លែកទេ ដែលអ្នកចង់ញ៉ាំសូកូឡាពេលមករដូវម្តងៗ ព្រោះថាពេលនោះអ្នកមានអារម្មណ៍ចង់ញ៉ាំអ្វីផ្អែមៗ ឬ ក៏អាចជូរៗដែរ។ សូកូឡាជួយដល់ការឈឺចាប់ ព្រោះវាជួយឲ្យសាច់ដុំរបស់អ្នកសម្រាក ជួយបំបាត់ភាពស្ត្រេស និងធ្វើឲ្យសប្បាយចិត្តដែរ។ ម្យ៉ាងវាមិនមានសារធាតុធាត់ទៀត។
2. ម្នាស់
ម្នាស់ជាអាហារល្អក្នុងការជួយកាត់បន្ថយការឈឺចាប់ពេលមករដូវ ព្រោះវាជួយឲ្យសាច់ដុំអ្នកសម្រាក។ វាក៏អាចជួយធ្វើឲ្យអ្នកមានអារម្មណ៍កាន់តែស្រស់ថ្លា និងរីករាយឡើងវិញផងដែរ។ អ្នកអាចញ៉ាំម្នាស់ផ្ទាល់តែម្តង ឬក៏យកវាទៅក្រឡុកឬយកទៅអាំងដើម្បីឲ្យកាន់តែមានរសជាតិផ្សេងគ្នាទៀត។
3. ចេក
តើអ្នកធ្លាប់បានដឹងពីមុនមកដែរទេថា ញ៉ាំចេករាល់ថ្ងៃអាចធ្វើឲ្យអ្នកមានសុខភាពល្អ? វាដូចគ្នាជាមួយនឹងពេលមករដូវដែរ គឺវាជាជំនួយមួយសម្រាប់អ្នកដើម្បីជៀសវាងពីការឈឺចាប់។ វាសំបូរដោយប៉ូតាស្យូម វីតាមីន B6 និង វិតាមីនមានប្រយោជន៍ផ្សេងទៀត។ ម៉្យាង ចេកងាយស្រួលរកណាស់។
4. តែ
ពេលមករដូវអ្នកមិនគួរញ៉ាំអាហារដែលមានសារជាតិកាហ្វេអ៊ីនច្រើនទេ ហើយអ្នកគួរជំនួសវាដោយការញ៉ាំតែវិញ។ តែប្រភេទខុសគ្នាអាចជួយអ្នកផ្សេងៗគ្នា។ ពេលញ៉ាំតែក្តៅៗ វាធ្វើឲ្យអ្នកក្តៅពោះនិងកាត់បន្ថយការឈឺចាប់ផង។ តែក៏អាចជួយឲ្យអារម្មណ៍អ្នកស្រស់ថ្លាដែរ។
5. អាហារពណ៌បៃតង
បន្លែពណ៌បៃតងជាអាហារល្អណាស់សម្រាប់សុខភាពរបស់អ្នក ហើយវាជាភ្នាក់ងារជួយអ្នកមិនឲ្យធាត់ផងដែរ។ ពួកវាជាប្រភពកាល់ស្យូមដ៏សំខាន់ដែលជួយឲ្យការឈឺចាប់កាត់បន្ថយផង។ ដូច្នេះអ្នកគួរញ៉ាំបន្លែឲ្យបានច្រើនពេលមករដូវ។
1. សូកូឡាពណ៌ខ្មៅ
2. ម្នាស់
3. ចេក
4. តែ
5. អាហារពណ៌បៃតង
ដោយ៖ ហ៊ាង សុគន្ធារី
(ហាមដាច់ខាតការយកអត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520)
(ហាមដាច់ខាតការយកអត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520)










No comments