ព័ត៌មានថ្មីបំផុត

ពេល​វេលា​​ភ្ញាក់​ដឹង​ខ្លួន​ បញ្ជាក់​ពី​បញ្ហា​សុខ​ភាព​របស់​អ្នក​

Loading...
យោងតាមរូបមន្តព្យាបាលបុរាណចិន វដ្តនៃដំណេកអាចបង្ហាញបានយ៉ាងច្បាស់អំពីសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់មនុស្សម្នាក់ៗ។​ ម៉ោងដែលអ្នកចូលគេង និងភ្ញាក់ពីដំណេក ពិតជាមានសារបង្កប់អ្នកយើងតែងតែមិនចាប់អារម្មណ៍។ តោះសាកមើល៍ថាតើអត្ថន័យទាំងនោះជាអ្វីខ្លះ?



១. បើអ្នកមានបញ្ហាគេងមិនលក់នៅចន្លោះម៉ោង ៩ ដល់១០យប់

នេះមានន័យថាវាជាសញ្ញានៃភាពតានតឹង។ អ្នកគួរតែអនុវត្តលំហាត់ប្រាណធ្វើអោយស្ងប់អារម្មណ៍ និងទទួលដំណេកអោយបានច្រើនជាងមុន។




២. ក្រោកពីគេងនៅចន្លោះម៉ោង ១១យប់ ដល់ម៉ោង១ព្រឹក មានន័យថាអ្នកមានភាពអារម្មណ៍មិនសប្បាយចិត្តចំពោះរឿងអ្វីមួយ។ អ្នកគួរតែរៀនផ្ចង់អារម្មណ៍ ហើយសាកល្បងអត់អោនទោស និងទទួលយកភាពជាខ្លួនឯង។




៣. ក្រោកពីគេងនៅចន្លោះម៉ោង ១ ដល់ម៉ោង៣ព្រឹក 
មានន័យថាអ្នកមានកំហឹងក្នុងខ្លួន។ អ្នកគួរតែផឹកទឹកត្រជាក់មួយកែវ និងសម្រួលអារម្មណ៍អោយល្អឡើងវិញ។



៤.​​ ក្រោកពីគេងនៅចន្លោះម៉ោង ៣ ដល់ម៉ោង៥ព្រឹក
មានន័យថាអ្នកកំពុងស្ថិតក្នុងភាពក្រៀបក្រំតែម្នាក់ឯង។ អ្នកអាចបួងសួងបន់ស្រន់ដល់ព្រះ និងធ្វើលំហាត់ប្រាណដកដង្ហើម ហើយព្យាយាមគេងវិញ។





៥. ក្រោកពីគេងនៅចន្លោះម៉ោង ៥ ដល់ម៉ោង៧ព្រឹក 
មានន័យថាអ្នកមានអារម្មណ៍តប់ប្រមល់ មិនស្រស់ស្រាយ។ អ្នកគួរតែហាត់ប្រាណលើសាច់ដុំ ឫគួរចូលបន្ទប់ទឹកជាដើម។






រៀបរៀង និងសរសេរដោយ: ចន​ ច័ន្ទបូតា
ប្រភពអត្ថបទ:​ wikr.com
(ហាមដាច់ខាតការយក​អត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520)

No comments