ព័ត៌មានថ្មីបំផុត

ធ្វើយ៉ាងណា​ទើប​ឈប់​ធុញ​ការ​ងារ​ដែល​យើង​មិន​ចូល​ចិត្ត

Loading...
ការងារមួយចំនួនគឺជាការងារដែលធុញបំផុត នៅពេលដែលធ្វើវាជារៀងរាល់ថ្ងៃហើយគ្មានការកែប្រែអ្វីទាល់តែសោះ។ បែបនេះអ្នកត្រូវតែមានភាពវៃឆ្លាត ក្នុងការស្វែងរកវិធីណា ដែលអាចធ្វើឲ្យវាគួរឲ្យចាប់អារម្មណ៍និងធ្វើឲ្យអ្នកសប្បាយចិត្តនិងពេញចិត្ត​ដើម្បីធ្វើវា។ ចំណុចខាងក្រោមនេះ នឹងប្រាប់អ្នកថាត្រូវធ្វើអ្វីខ្លះ៖



១. បន្ថែមអ្វីថ្មីៗក្នុងការងារនោះ
បើសិនជាធម្មតាអ្នកត្រូវអង្គុយរាប់ម៉ោង ដើម្បីបំពេញការងារនោះ ច្បាស់ណាស់អ្នកនឹងមានអារម្មណ៍ធុញទ្រាន់ជាមិនខាន។ បែបនេះអ្នកត្រូវតែឆ្លាត ដោយចេះបន្ថែមអ្វីថ្មីៗ នៅពេលដែលអ្នកបំពេញការងារនោះ​ អ្នកអាចស្ដាប់តន្រ្តីកំដរក៏ជាជម្រើសមួយដែលមិនត្រូវមើលរំលងផងដែរ។ ក្រៅពីនេះអ្នកក៏អាចផ្លាស់ប្ដូរទីតាំង ដើម្បីធ្វើកិច្ចការបានផងដែរ។ ការផ្លាស់ប្ដូរបរិយាកាស វានឹងធ្វើឲ្យអ្នកទទួលបាននូវអារម្មណ៍ថ្មីមួយទៀត។


២. បែងចែកការងារទាំងនោះជាផ្នែកតូចៗ
បើសិនជាការងារនោះជាការងារគួរឲ្យធុញខ្លាំងនោះ អ្នកត្រូវតែបំបែកវាជាផ្នែកតូចៗ។ បើមិនធ្វើដូច្នេះទេ អ្នកច្បាស់ជាទុកការងារនោះដល់ថ្ងៃចុងក្រោយជាមិនខាន ហើយវាធ្វើឲ្យអ្នកកាន់តែធុញនិងតឹងតែងបំផុត។ បែបនេះអ្នកត្រូវរៀបចំកាលវិភាគ ដើម្បីធ្វើកិច្ចការតូចៗទាំងនោះជារៀងរាល់ថ្ងៃ ទើបជាការល្អបំផុតហើយអ្នកក៏អាចសម្រាករាល់បញ្ចប់កិច្ចការនីមួយៗផងដែរ។ បែបនេះអ្នកត្រូវតែចៀសឲ្យបាននូវការទុកការងារទាំងនោះគរដូចភ្នំ។


៣. ផ្ដល់រង្វាន់ដល់ខ្លួនអ្នកពេលបញ្ចប់កិច្ចការណាមួយ
វាស្ដាប់ទៅហាក់បីដូចជាកំប្លែងបន្តិច​​​​ប៉ន្តែវាពិតជាមានប្រសិទ្ធភាព ដើម្បីលើកទឹកចិត្តអ្នកឲ្យបំពេញការងារណាមួយបានជោគជ័យ។ រង្វាន់នោះមិនចាំបាច់ជាអ្វីដែលធំដុំកំភួននោះទេ វាអាចជាអាហារ ឬនំដែលអ្នកចូលចិត្ត​​ ទៅមើលកុន ដើរកំសាន្តរំសាយអារម្មណ៍បន្តិចក៏បាន។ ការធ្វើបែបនេះ អារម្មណ៍ធុញទ្រាន់នឹងមានភាពធូរស្បើយ។


អត្ថបទដោយ៖ ប៉ោ គឹមហុក
ប្រភព៖ Lifehack
- ហាមដាច់ខាតការយក​អត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520

No comments