ព័ត៌មានថ្មីបំផុត

វិធីសាស្រ្ត​ពង្រឹង​ទំនុក​ចិត្ត​ខ្លួន​ឯង​បន្ទាប់​ពី​បរាជ័យ​ច្រើន​ដងក្នុង​ជីវិត

Loading...
វាអាចជាក្តីអាម៉ាស់មួយ និងធ្វើអោយខ្លួនបាត់បង់ជំនឿលើខ្លួនឯងពេលគេបដិសេធម្តងហើយម្តងទៀត ។ វាក៏អាចបណ្តាល់អោយយើងមានជំងឺបាក់ទឹកចិត្ត មិនហ៊ានសាកល្បងអ្វីផ្សេងទៀតព្រោះ ខ្លួនឯងលែងហ៊ានប្រឈមមុខនឹងអ្វីដែលអាចកើតឡើងទៀតបាន។ យ៉ាងណាក្ តីមនុស្សយើងងាយនឹងភ្លេចថា​ ការដែលត្រូវគេបដិសេធនេះហើយ ជាមូលហេតុដែលខ្លួនត្រូវងើបឈរហើយបង្ហាញអោយគេឃើញពីអ្វីពិសេសដែលខ្លួនមាន ដូច្នេះស្វែងរកគំនិតក្នុងចំណុចទាំងនេះដើម្បីកែប្រែខ្លួន៖



១ ផ្អែកលើអ្វីដែលសមស្រប មិនមែនផ្អែកលើអារម្មណ៍ទេ


អារម្មណ៍គឺជាអាវុធដ៏សាហាវដែលអាចបំបាក់អ្នកបានមួយរំពេច ដូច្នេះពេលខ្លះកំុទាន់អាលដាក់អារម្មណ៍ ត្រូវយកខួរមកគិតសិន ដូចជាការទទួលបានការបដិសេធក្នុងដាក់ពាក្យធ្វើការ បើយោងតាមអារម្មណ៍នោះនឹងពិបាកចិត្ត តែបើសួរខ្លួនឯងវិញថា ការងារនោះអាចធ្វើបានទេ អាចនឹងចូលចិត្តទេ សមត្ថភាពដល់ទេ នោះយើងនឹងឃើញពីកំហុសខ្លួន។


២. ផ្តោតលើអ្វីដែលផ្តល់ប្រយោជន៍ដល់ខ្លួន

បើគិតតែពីពិបាកចិត្តលើនេះលើនោះ គេមិនចូលចិត្តយើង ហើយមិនព្រមស្វែងរកដំណោះស្រាយទេនោះវាមិនរីកចំរើនទៅណាទេ បើដឹងថាគេមិនពេញចិត្ តសួរគេថាគេចូលចិត្តួយ៉ាងណាហើយខំបំពេញវា។យកការឈឺចាប់មកធ្វើជាការជំរុញវិញ។


៣. ទទួលខុសត្រូវលើការងារខ្លួន

គ្មានអ្វីដែលផ្តល់ភាពជោគជ័យក្នុងរយៈពេលខ្លីទេ ហើយយើងភាគច្រើនទំលាក់កំហុសលើអ្នកដែលបន្ទោសខ្លួនតែមិនគិតលើកំហុសដែលខ្លួនបានសាង ដែលធ្វើអោយគេបន្ទោសទេ។ ហ៊ានទទួលយកការពិត ហើយបង្កើនគុណភាពលទ្ធផលរបស់ខ្លួន។


៤. ស្វែងរកមតិពីអ្នកដទៃ

ពេលខ្លះយើងខ្លួនឯងមិនដឹងថាខ្លួនខ្វះអ្វីទេ ដូច្នេះស្វែងរកមតិពីអ្នកខាងក្រៅ ដូចជាការដាក់ពាក្យធ្វើការហើយគេបដិសេធ យើងខ្លួនឯងគិតថាខ្លួនធ្វើបានល្អណាស់ ហេតុអ្វីបានគេមិនយក ។ សួរគេវិញ ព្រោះត្បិតថាយើងធ្វើបានល្អក៏ពិតមែនប៉ុន្តែ យើងខ្វះចំណុចមួយដែលគេត្រូវការ ហើយនេះបើមិនសួរគេទេធ្វើម៉េចនឹងដឹង។


៥. ស្វែងយល់ពីអ្វីដែលអាចធ្វើបាន និង ធ្វើមិនបាន


គ្មាននរណាគ្រប់១០ទេ មានអ្វីដែលខ្លួនធ្វើបាន និងមិនបាន ហើយវាមិនមែនជារឿងដែលខ្មាស់គេទេបើគ្រាន់តែខ្លួនធ្វើមិនបាននោះ បដិសេធដោយមានទំនុកចិត្ត ហើយប្រាប់គេពីដែនកំណត់របស់យើង ព្រោះកាលណាដែលយើង ស្មោះត្រង់នឹងការពិតនោះយើងនឹងមិនទទួលបានការបដិសេធពេលធ្វើមិនបានល្អទេ (តែត្រូវអោយច្បាស់ថាខ្លួនចេះមែន)។


អត្ថបទដោយ៖​ ហ៊ុន​ កែវលីដែត
*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like & Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។
ប្រភព៖ bornrealist


No comments