វិធី៦យ៉ាងដែលអាចនាំអ្នកទៅកាន់ភាពជោគជ័យ
Loading...
ជាការពិតណាស់មនុស្សម្នាក់ៗតែងៗចង់ទទួលបាននូវភាពជោគជ័យ តែអ្នកត្រូវតែដឹងថា ភាពជោគជ័យមិនមែនរត់មករកអ្នកដោយឯកឯងនោះទេ ផ្ទុយទៅវិញអ្នកត្រូវស្វះស្វែងពុះពារ ដើម្បីទទួលបាននូវភាពជោគជ័យនោះ។ ខាងក្រោមនេះយើងនឹងបង្ហាញអ្នកវិធីងាយៗ ដែលអាចនាំអោយអ្នកឈានទៅរកភាពជោគជ័យ។
១. ការសម្រេចចិត្ត
អំឡុងពេលធ្វើការអ្វីមួយអ្នកត្រូវតែសម្រេចចិត្តអោយបានច្បាស់លាស់ថា ត្រូវដើរផ្លូវមួយណា អ្វីដែលគួរធ្វើនិងអ្វីដែលមិនគួរធ្វើជាជាងការបង្អង់ពន្យារពេលនាំអោយឱកាសរបស់អ្នកបាត់បង់។
២. ចាប់ផ្ដើមធ្វើ
អ្នកត្រូវដឹងថា ភាពជោគជ័យគឺចាប់ផ្ដើមពីការធ្វើមិនមែនការស្រមៃនោះទេ ព្រោះថាបើសិនជាអ្នកមិនខិតខំធ្វើវាអោយមានជាលទ្ធផលនោះទេ ការស្រមៃរបស់អ្នកក៏មិនអាចក្លាយជាការពិតបាននោះដែរ។
៣. កុំបោះបង់
អ្នកត្រូវខិតខំតស៊ូកុំចុះចាញ់ ឬបោះបង់ចោលនៅពេលដែលជួបបញ្ហា ព្រោះថាអ្នកណាក៏ដោយមុននឹងទទួលបានជោគជ័យ ពួកគេក៏តែងតែជួបឧបសគ្គដូចតែអ្នកដែរទេ ហើយរាល់ការជំនះរាល់ឧបសគ្គនេះហើយដែលជាការបង្ហាញនូវសមត្ថភាពរបស់អ្នកទៅកាន់មហាជន។
៤. សិក្សាបន្ថែម
អ្នកគួរចំណាយពេលសិក្សាឬអានសៀវភៅអោយបានច្រើន ដើម្បីទទួលបានរាល់ចំណេះដឹងកាន់តែច្រើនជាជាងចំណាយពេលដើរលេង។
៥. ត្រៀមខ្លួនរួចរាល់
អ្នកត្រូវត្រៀមខ្លួនឲ្យបានរួចរាល់ សម្រាប់ប្រឈមមុខរាល់បញ្ហាផ្សេងៗដែលកើតមាននៅក្នុងជីវិត ព្រោះយើងមិនអាចដឹងទេថា ការសម្រេចចិត្តរបស់យើងពេលនេះត្រូវឬក៏ខុស ហើយវាអាចប៉ះពាល់ទៅថ្ងៃខាងមុខឬអត់នោះទេ។
៦. ស្ដាប់ពេលអ្នកដទៃនិយាយ
ការស្ដាប់ក៏ជារឿងល្អមួយផងដែរ ព្រោះថាអ្នកនឹងទទួលបានបទពិសោធន៍ជាច្រើនពីអ្នកជុំវិញខ្លួន។
អត្ថបទដោយ៖ ជុំ រស្មី

No comments