ព័ត៌មានថ្មីបំផុត

វិធី​​រំងាប់​​ចិត្ត​​ច្រណែន​​នឹង​​អ្វី​​ដែល​មិ​ន​​មាន​​ដូច​​គេ​​

Loading...
មនុស្សត្រូវបានបង្កើតមកអោយទទួលយក និងបង្កើតអារម្មណ៍ផ្សេងៗ ដើម្បីអោយជីវិតមានន័យ ព្រោះបើគ្មានឧបសគ្គទេ ក៏គ្មានថ្ងៃជោគជ័យដែរ។ យ៉ាងណាមិញ មនុស្សមួួយចំនួនធ្វើអោយការ ច្រណែនទាំងនោះគ្រប់គ្រងជីវិតខ្លួនទៅវិញ។ អ្វីដែលសំខាន់នោះគឺស្ថិតលើការគ្រប់គ្រងរបស់ យើង៖

Photo Credit : the brunette diaries


១. ទទួលស្គាល់បញ្ហាខ្លួនឯង


ខ្លួនយើងជាអ្នកបង្កើតបញ្ហា កំុបន្ទោសវាសនារបស់ខ្លួនហើយត្រូវចាំថា ជាតិជាមនុស្សគឺមានការ ទាមទារមិនចេះអស់ទេ ហើយបើយើងមិនអាចគ្រប់គ្រងចំណង់ទាំងនោះទេគឺគ្មានថ្ងៃសុខទេ។ គួរឈប់ប្រៀបធៀបខ្លួនឯងចង់បានអ្វីដែលគេមានចង់បានដូចគេ។ល។ មនុស្សមិនអាចដូចគ្នាទេ ព្រោះយើងត្រូវការចំណុចសំខាន់រៀងខ្លួន ដើម្បីបំពេញតម្រូវការរស់នៅរបស់មនុស្សលោកទាំង មូល។


២. រំលឹកខ្លួនពីមូលហេតុ

ទាល់តែរកមូលហេតុឃើញ ទើបអាចរកដំណោះស្រាយបាន។ ការសួរខ្លួនឯងជាវិធីដែលល្អបំផុត ព្រោះគ្មាននរណាផ្សេងក្រៅពីយើងអាចយល់ពីអ្វីដែលខ្លួនគិតបានទេ។ សួរចុះឡើងទៅនឹងអាច ធូរស្រាលឡើងវិញ។


៣. យកអារម្មណ៍ធ្វើជាកំលាំងចិត្ត

នៅពេលយើងសួរខ្លួនឯងយើងនឹងមានសំណួរខ្លះដែលមិនមានចំលើយនោះទេ ព្រោះថាចំលើយ ទាំងនោះគឺស្ថិតនៅលើយើងខ្លួនឯង។ អាចដើរទៅមុខរួចឬអត់ គឺស្ថិតនៅលើយើងជាអ្នកធ្វើអោយ អ្វីដែលមិនគួរអោយជឿក្លាយជាការពិត។

បើច្រណែនគេ កំុឈ្នានីសគេ ត្រូវខំប្រឹងរក អោយបានដូចគេ ជាមួយសមត្ថភាពយើង។


ឃើញគេល្អជាងយើង កំុទាន់បាក់ទឹកចិត្តព្រោះថ្ងៃស្អែកអាចមិនដូចថ្ងៃនេះ។


គេរៀនពូកែជាងយើង ក៏មិនមានន័យថាគេនឹងមានការងារល្អជាងយើងដែរ។


ការដែលជឿជាក់លើខ្លួនឯង គឺជាអ្វីដែលត្រូវការទោះមានគេមកប្រាប់ថាយើងមិនដល់គេក្តី។ មានតែយើងទេដែលអាចផ្លាស់ប្តូរវាសនាយើងបាន។

អត្ថបទដោយ ៖ ហ៊ុន កែវលីដែត
ប្រភព៖ wikihow

- ហាមដាច់ខាតការយក​អត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520





No comments