ព័ត៌មានថ្មីបំផុត

សញ្ញា​​មិន​ល្អ​​​បញ្ជាក់​ថា គូស្នេហ៍​អ្នក​លែង​ចាត់​ទុកអ្នក​ជា​មនុស្ស​ពិសេស​ទៀតហើយ

Loading...
ទំនាក់ទំនង​ស្នេហា​គឺជា​រឿង​ដ៏​ពិសេស​មួយ​ដោយសារ​តែ​យើង​ជ្រើសរើស​វា​ដោយ​ខ្លួនឯង ដើម្បី​បង្កើត​ជា​សុភមង្គល​មួយ​ដែល​មាន​មនុស្ស​ពីរ​នាក់​ចូលរួម​។ ប៉ុន្តែ​សម្រាប់​អត្ថបទ​នេះ​គឺ​ចង់​បង្ហាញថា ទំនាក់ទំនង​ស្នេហា​អាច​នឹង​មាន​ការផ្លាស់ប្តូ​រ ដោយសារ​តែ​វា​ចាប់ផ្តើម​បាត់បង់​ភាពរឹងមាំ ហើយ​បើសិនជា​វា​កើត​ឡើង​មែន​នោះ វា​នឹង​បង្ហាញ​នូវ​អាការៈ​មួយចំនួន​ដូចខាងក្រោម​នេះ ដែល​បញ្ជាក់ថា អ្នក​លែង​ជា​មនុស្ស​ពិសេស ឬ​សំខាន់​សម្រាប់​សង្សារ​អ្នក​ទៀតហើយ​។


1.​ ​លែង​មាន​ការសម្តែង​នូវ​កាយវិការ ឬ​លក្ខណៈ​បញ្ជាក់​អំពី​សេចក្តីស្រឡាញ់​ដាក់គ្នា​
2.​ ​ចូល​ចិត្ត​តែ​ផ្តោត​សំខាន់​លើ​អ្វី​ផ្សេងៗ​ទោះបីជា​នៅ​ជាមួយ​គ្នា​ក៏​ដោយ​
3.​ ​អ្នក​តែងតែ​ជា​ផ្ទាំង​ស៊ី​ប​សម្រាប់​ការស្តីបន្ទោស​ជានិច្ច​
4.​ ​មិនសូវ​មាន​ការជជែក​គ្នា​ដូច​មុន​
5.​ ​អ្នក​តែងតែ​រវល់​ជាប់ ហើយ​ក៏​លែង​មើលឃើញ​ពេលវេលា​ចង់​នៅ​ជាមួយគ្នា​ទៀត​ដែរ​
6.​ ​ខ្វះ​ការគាំទ្រ​
7.​ ​លែង​មាន​គម្រោង​អ្វី​ទាំង​អស់​សម្រាប់​ថ្ងៃ​អនាគត​ជាមួយ​គ្នា​
8.​ ​រាល់​បញ្ហា​ដែល​កើតឡើង លែង​ត្រូវការ​ការពន្យល់​ហេតុផល​ទាំងអស់​
9.​ ​អ្នក​លែង​ក្លាយជា​មនុស្ស​ដែល​គួរតែ​គោរព​ទៀតហើយ​
10.​ ​សង្សា​អ្នកត្រូវការ​ពេលវេលា​ផ្ទាល់ខ្លួន​កាន់តែច្រើន​
11.​ ​លែង​ជឿជាក់ ឬ​អស់ជំនឿ​ជាមួយ​អ្នក​ទៀត​
12.​ ​សង្សារ​អ្នក​តែងតែ​មើល​ឃើញ​ជម្រើស​ដើរចេញ​ពី​គ្នា​ទេ ទើប​ជា​ត្រើយ​សុខ​៕

No comments