រឿងទាំង៤ដែលមិនត្រូវបង្ហាញក្នុង Facebook
Loading...
ការប្រើប្រាស់ប្រព័ន្ធបណ្ដាញសង្គមដូចជា Facebook អ្នកប្រើប្រាស់ត្រូវតែមានភាពវៃឆ្លាត និងប្រុងប្រយ័ត្ន។ អ្នកមិនត្រូវបង្ហាញអ្វីគ្រប់យ៉ាងទាំងអស់ ក្នុងបណ្ដាញសង្គមឡើយ ព្រោះថាពេលខ្លះវាអាចបង្កជាទុកទោសឲ្យអ្នកវិញក៏ថាបាន។ តើអ្នកដឹងទេថា អ្វីខ្លះដែលអ្នកមិនត្រូវបង្ហាញក្នុងប្រព័ន្ធ Facebook ដែរឬទេ។
១. ការបង្ហាញថ្ងៃ ខែកំណើត
អ្នកមួយចំនួន ចូលចិត្តណាស់ការដាក់ថ្ងៃ ខែ ឆ្នាំកំណើតក្នុងប្រព័ន្ធ Facebook ។ ប៉ុន្តែវាមិនមែនជារឿងដែលល្អនោះទេ ព្រោះថាការបង្ហាញ ថ្ងៃ ខែឆ្នាំកំណើតនេះ គឺជាការបង្ហាញនូវអត្តសញ្ញាណរបស់ទៅកាន់អ្នកដទៃ។ ចំពោះមនុស្សអាក្រក់មួយចំនួន អាចលួចទិន្នន័យរឺព័ត៌មានផ្សេងៗពីអ្នកតាមថ្ងៃ ខែ ឆ្នាំកំណើតនេះបាន។ ហេតុបែបនេះ អ្នកគួរតែលុបវាចេញវិញទៅ បើសិនជាអ្នកបានដាក់វាក្នុង Facebook នោះ។
២. ការដាក់ Relationship Status
បញ្ហាមួយនេះ ក៏ជារឿងបុគ្គលដែលអ្នកត្រូវលាក់បាំងផងដែរ។ អ្នកមិនត្រូវបង្ហាញវាជាសាធារណៈនោះទេ។ ជាពិសេសនៅពេលដែលអ្នកដាក់ថា Single ព្រោះវានឹងធ្វើឲ្យពួករោគចិត្តដែលតាមស្រលាញ់អ្នកនោះ មកតាមរំខានអ្នកជាមិនខាន ឬក៏ធ្វើអ្វីលើសពីនេះក៏ថាបាន។
៣. ការ Check in នៅទីកន្លែងណាមួយ
មនុស្សមួយចំនួនចូលចិត្ត Check in នៅកន្លែងនេះ កន្លែងនោះណាស់ ដើម្បីអួតមនុស្សគ្រប់គ្នា។ ប៉ុន្តែវាអាចបង្កជាគ្រោះថ្នាក់ បើសិនជាអ្នកណាម្នាក់មានបំណងអាក្រក់លើអ្នកនោះ ព្រោះថាអ្នកបានបង្ហាញទីតាំងឲ្យមនុស្សគ្រប់បានដឹងរួចទៅហើយ។ អ្នកមានបំណងអាក្រក់ មិនចាំបាច់ចំណាយកម្លាំងនោះទេ គ្រាន់តែបើក Facebook ក៏ដឹងថាអ្នកនៅទីណាទៅហើយ។ ប្រយ័ត្នណាជាពិសេសស្រីៗ។
៤. ការពិតដែលថាអ្នកនៅផ្ទះម្នាក់ឯង
ការបង្ហោះសារលើប្រព័ន្ធ Facebookថាអ្នកនៅផ្ទះម្នាក់ឯង ឬទុកកូនតូចៗនៅផ្ទះតែឯងនោះ មិនមែនជារឿងដែលត្រឹមត្រូវនោះទេ។ ព្រោះថាមនុស្សគ្រប់គ្នា មិនមែនសុទ្ធតែចូលចិត្តស្រលាញ់អ្នកនោះទេ ហើយទង្វើបែបនេះ នឹងក្លាយជាឱកាសដែលល្អសម្រាប់ពួកគេធ្វើទង្វើអាក្រក់ណាមួយចំពោះខ្លួនអ្នក។
អត្ថបទដោយ៖ ប៉ោ គឹមហុក
ប្រភព៖ Lifewire

No comments