ព័ត៌មានថ្មីបំផុត

ជីវិត​រីក​​ចំរើន​​លឿន​ ជាមួយ​​ចំណុច​​ទាំង​​នេះ ​

Loading...
ដំណើរ​ជីវិត​គ្មាន​នរណា​អាច​ទាយ​ទុក​មុនថា​វា​នឹង​ទៅ​ជា​យ៉ាង​ណា​នោះទេ ជួ​ន​ជួប​ទុក្ខ ជួន​ជួប​ការ​សប្បាយ។ ​អ្នកមួយ​ចំនួន​បាត់​បង់ទឹក​ចិត្ត​ដោយ​សារ​ឧបសគ្គនានា នៅក្នុង​ជីវិត​ហើយ​អស់​សង្ឃឹម​នឹង​ការស្វែងរក​តំលៃ​នៃ​ជីវិត​ខ្លួន ដែលធ្វើការ​វិវិត្ត​ន៍ក្នុង​ជីវិត​មាន​ការ​អន់​ថយ។ ចំណុច​ទាំង​នេះ អាច​ជួយ​អោយ​ជីវិត​មាន​ការ​រីកចំរើន​ជាមុន​ហើយ​ជីវិត​ក៏​ស្រស់​ស្រាយ​ជាង​មុន​ដែរ៖
Photo Credit: Sparkle Quotes 
១. រៀន​ធ្វើ​ការ​សំរេច​ចិត្ត
អ្នក​ខ្លះ​មិន​ខ្វះទេ​អ្វី​ដែល​ខ្លួន​ចង់​ធ្វើ ថែម​ទាំង​កត់​ត្រា​ទុក​ដើម្បីជាការ​រំលឹក​ទៀត​ផង។ មាន​ការ​ស្រមើស្រមៃ​ខ្ពស់​ ជា​វិធីមួយ​ដើម្បីបង្កើត​គំនិត​ខំប្រឹង​ ពុះពារ​ដើម្បី បង្កើត​សមិទ្ធផល​សំរាប់​អនាគត​របស់​ខ្លួន​ ប៉ុន្តែ​អ្វីដែល​សំខាន់គឺត្រូវ​ហ៊ាន​ដាច់​ចិត្ត​សំរេច​ធ្វើ​វា ​បើ​មិន​អញ្ចឹង​ទេ​ នឹង​មិនរីកចំរើន​ទៅ​ណានោះទេ ។

២. សុខភាពផ្លូវ​កាយ​និង​ផ្លូវ​ចិត្ត​
ជិវិត​មនុស្ស​មិន​ពឹង​ផ្អែក​លើ​តែ​មាស​ប្រាក់ អំណាច​សុទ្ធទេ ព្រោះ​ថាសុខភាព​ជាអ្នក​កំណត់​វាសនា​យើង​ម្នាកៗ។ ចង់​អោយ​សម្រេច​បាន​នូវគោល​ដៅ​អ្វី​ក៏​ដោយ​មិន​ថា​ធំឬតូច​គឺ​តែង​តែ​មាន​អំណោយ​ផល​ពី​សុខ​ភាពសិន​ដែរ។

៣. យក​ខ្លួន​ឯង​ជា​ធំ
មុន​នឹង​គោរព​អ្នក​​ដទៃ អោយ​តំលៃ​អ្នក​ដទៃ ត្រូវ​ចេះគិត​ពី ខ្លួន​ឯង​មុន​សិន​ ព្រោះបើ​ខ្លួន​ឯង​មិន​អោយ​តំលៃ​ខ្លួន​ឯង​មុន​ទេ គ្មាន​នរណា​នឹង​អោយ​អ្នក​ជាង​ដែល​ខ្លួន​ឯង​បាន​ទេ។ អ្នកគួរតែសន្សំ​កេរ្តិ៍ឈ្មោះ​ម្តង​បន្តិចហើយ​បង្កើន​ទំនុក​ចិត្ត​នឹង​តំលៃ​របស់​ខ្លួន​អោយ​ដូច​អ្វីដែល​ខ្លួន​បាន​កំណត់​។

៤. ជឿជាក់​លើ​ខ្លួន​ឯង
គំនិត​ច្នៃប្រឌិត​ និង​ ការ​រីកចំរើន​នៃ​គំនិត​របស់​យើង​គឺ​ស្ថិត​នៅយើង​ខ្លួន​ឯង​ដែល​ជា​មនុស្ស​ម្នាក់​គត់​ដែល​អាច​ស្វែ​ង​រក​បាន​ ។ អង្កេត​មើលអ្វីៗនៅ​ជំុ​វិញខ្លួ​ន បង្កើន​ការស្រលាញ់​លើ​ខ្លួន​ឯង​អោយ​បាន​ច្រើន​ជាង​មុន​ ព្រោះ​កាល​ណា​អ្នក​ផ្តល់​ក្តី ស្រលាញ់​លើ​ខ្លួន​ឯង​គ្រប់​គ្រាន់​ហើយ អ្នក​នឹង​អាច​ឈប់​ខ្វល់​ពី​អ្នក​ដទៃ​ ហើយ​អាច​ផ្តោត​ខ្លាំ​ង​លើ​គោល​ដៅ​របស់​ខ្លួន​។​


អត្ថបទដោយ​៖ ហ៊ុន កែវលី​ដែត
ប្រភព៖ Life Hack

No comments