ញុំាំទុរេនយ៉ាងម៉េចមិនឲ្យក្ដៅក្នុងនិងឡើងទម្ងន់?
Loading...
រដូវកាលទុរេនបានមកដល់ហើយ តើអ្នកបានញុំាទុរេនបានប៉ុន្មានផ្លែហើយ។ ដោយសារតែចូលចិត្ដញុំាទុរេនពេកអ្នកញុំារហូតដល់ក្ដៅខ្លួន និងឡើងទម្ងន់ដោយមិនដឹងខ្លួន។ ទុរេនជាផ្លែឈើដែលសម្បូរសារជាតិម្សៅនិងស្ករ ដែលផ្ដល់ថាមពលខ្លាំង។ ដើម្បីបរិភោគទុរេនមិនអោយក្ដៅខ្លួននិងឡើងទម្ងន់ អ្នកត្រូវចាំបាច់បរិភោគអាហារណាដែលមានធាតុ ត្រជាក់សម្រាប់បំបាត់ជាតិក្ដៅក្នុងដូចនេះហើយអ្នកអនុវត្ដតាមវិធីខាងក្រោម។

១. ផឹកទឹកអោយបានច្រើន ដូចជាដាក់អំបិលបន្ដិចក្នុងកែវទឹកក៏អាចជួយបំបាត់អាការះក្ដៅក្នុងបានដែរ។
២. ទទួលទានបន្លែស្រស់ៗអោយបានច្រើនក៏កាន់តេល្អ។
៣. បរិភោគផ្លែឈើដែលមានទឹកច្រើនដែលមានដូចជាឪឡឹក ក្រូចម្នាស់ជាដើម។
៤. ផឹកភេសជ្ជៈដែលសំរួលដល់ការក្ដៅក្នុង ដូចជាទឹកចៅហួយទឹកត្រចៀកក្រាញ់ ទឹកក្រូចឆ្មារ ទឹកស្លឹកតើយជាដើម។
៥. ដើម្បីកុំអោយឡើងទម្ងន់អ្នកគួរបរិភោគក្នុងបរិមាណសមរម្យ ទើបមិនអាចឡើងទម្ងន់បាន៕
ប្រែសម្រួលដោយ ធានី
ប្រភពអត្ថបទ Healthtips
ហាមដាច់ខាតការយកអត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520

No comments