ចង់រស់បានយូរ សូមធ្វើតាមចំណុចទាំង៤នេះ
Loading...
មនុស្សគ្រប់គ្នាតែងប្រាថ្នាឲ្យខ្លួនឯងរស់នៅបានយូរ និងប្រកបដោយសុខភាពល្អ។ ទន្ទឹមនឹងក្តីប្រាថ្នាទាំងនេះ អ្នកខ្លះប្រហែលជាមិនធ្លាប់បានចាប់ភ្លឹកពីអ្វីដែលត្រូវធ្វើដើម្បីសម្រេចនូវក្តីប្រាថ្នារបស់ខ្លួននោះឡើយ។ ចូរធ្វើនូវចំណុចទាំង៤នេះ បើសិនជាអ្នកចង់រស់នៅបានយូរ៖
១. រៀនតាមសត្វឆ្មាររបស់អ្នក
តើអ្នកដឹងទេថា ពេលឆ្មារភ្ញាក់ឡើង វានឹងធ្វើអ្វី? គឺលើកដៃ លើកជើង ពត់ដៃ ពត់ជើង ដូច្នេះ ចូរអ្នកហាត់ប្រាណ ក្រោយពេលក្រោកពីគេង ដើម្បីសម្រួលអារម្មណ៍ ឲ្យបានស្រស់ស្រាយ និងបង្កើនចរន្តឈាមរត់ និងការរំលាយអាហារផងដែរ។
២. ញ៉ាំអាហារពេលព្រឹក
មនុស្សមួយចំនួន មិនបានញ៉ាំអាហារពេលព្រឹក ឬញ៉ាំយឺតពេល ដែលវាសុទ្ធតែជាកត្តាមិនល្អ សម្រាប់សុខភាពឡើយ។ ការមិនញ៉ាំអាហារពេលព្រឹក ធ្វើឲ្យសុខភាពទន់ខ្សោយ ឧស្សាហ៍ឈឺ ស្រក ឬឡើងទម្ងន់។
៣. ថែរក្សាអនាម័យ
គ្មានអ្វីដែលធ្វើឲ្យអ្នកឈឺ ក្រៅពីមេរោគ និងបាក់តេរីនោះទេ ដូច្នេះការលាងសម្អាតដៃ និងការអនាម័យខ្លួនប្រាណ អាចធ្វើឲ្យអ្នកចៀសឆ្ងាយ ពីជំងឺនានាបានយ៉ាងច្រើន។
៤. ធ្វើខ្លួនឲ្យសប្បាយ
ទោះបីជាការងាររវល់ ឬពិបាកយ៉ាងណាក្តី អ្នកត្រូវមានពេលវេលា ដើម្បីថែរក្សារាងកាយ និងចិត្តគំនិតរបស់អ្នក ឲ្យបានល្អប្រសើរជាងមុន។ ស្ត្រេស ធ្វើឲ្យអ្នកឈឺ ដោយមិនដឹងខ្លួន៕
ប្រភពអត្ថបទ៖ Health.com.kh

No comments