កំហុសឆ្គងសុខភាព២០យ៉ាងដែលត្រូវបញ្ឈប់មុនអាយុ៤០ឆ្នាំ
Loading...
តើអ្នកចង់មានសុខភាពល្អ ហើយនៅក្មេងនៅពេលដែលចាស់ទៅ មែនទេ? បើដូច្នោះមែន សូមបញ្ឈប់កំហុសឆ្គងខាងសុខភាពទាំង២០យ៉ាងខាងក្រោមនេះជាបន្ទាន់។
១- ការញៀននឹងទូរស័ព្ទដៃ
ការសិក្សាថ្មីមួយរបស់មន្ទីរពេទ្យ Brigham & Women’s Hospital នៅ Boston បានឱ្យដឹងថា ពន្លឺពណ៌ខៀវរបស់ tablets ទូរស័ព្ទដៃ និងឧបករណ៍បែបនេះផ្សេងទៀត បានបង្កការលំបាកដល់ការដេកនៅពេលយប់។ យកល្អអ្នកត្រូវឈប់មើលស្គ្រីនឧបករណ៍ទាំងអស់នេះឱ្យបាន១០នាទី ក្រោយពីមើលអស់ពេល១ម៉ោងរួចមក។
២- មិនចាត់ទុកការដេកជាអាទិភាព
មនុស្សអាយុពី១៨ដល់៦៤ឆ្នាំត្រូវការដេកឱ្យបាន៧ទៅ៩ម៉ោងក្នុង១យប់ៗ។ ការដេកមិនបានគ្រប់គ្រាន់អាចធ្វើឱ្យមានសម្ពាធឈាមខ្ពស់ ឡើងធាត់ មានស្ត្រេស ឬមានជម្ងឺដាច់សរសៃឈាមក្នុងខួរក្បាលបាន។ ត្រូវដេកឱ្យបានគ្រប់គ្រាន់ ហើយយកល្អកុំដាក់ទូរស័ព្ទក្បែរខ្លួននៅពេលយប់។
៣- មិនយកចិត្តទុកដាក់សម្អាតធ្មេញ
ការមិនសម្អាតធ្មេញឱ្យបានគ្រប់គ្រាន់ធ្វើឱ្យមានកំណកជាតិកំបោរនៅតាមជើងធ្មេញ ដែលមិនគ្រាន់តែធ្វើឱ្យមាត់មានក្លិនមិនល្អ និងញញឹមមិនស្រស់តែប៉ុណ្ណោះទេ ក៏ប៉ុន្តែអាចបង្កជម្ងឺបេះដូង បានដែរ នេះបើតាម the National Institute of Dental and Craniofacial Research ។
អ្នកមិនគ្រាន់តែប្រើច្រាសដុសសម្អាតធ្មេញតែប៉ុណ្ណោះទេ ត្រូវប្រើខ្សែកោសសម្អាតចន្លោះធ្មេញផង ដែរ។
៤- ការបង្អត់អាហារ
អ្នកខ្លះអត់មិនញ៉ាំអាហារទេនៅពេលថ្ងៃ ដើម្បីមូលហេតុផ្សេងៗ ដូចជាចង់សម្រកទម្ងន់ជាដើម។ ការសិក្សាបានបង្ហាញថា ការបង្អត់អាហារនៅពេលថ្ងៃមិនល្អចំពោះសុខភាពទេ ហើយអាចធ្វើឱ្យកើតជម្ងឺទឹកនោមផ្អែមប្រភេទ២បានដែរ ចំពោះអ្នកមានអាយុពី៤០ដល់៦៤ឆ្នាំ។
បើតាម the Women’s Wellness Center at LifeBridge Health នៅ Baltimore គេត្រូវចាប់ផ្តើមថ្ងៃនីមួយៗដោយទទួលទានអាហារពេលព្រឹកឱ្យបានគ្រប់គ្រាន់។
៥- មិនខ្វល់នឹងសញ្ញាសុខភាព
អ្នកខ្លះមិនយកចិត្តទុកដាក់នឹងសញ្ញានៃបញ្ហាសុខភាពទេ ដោយគិតថាវាជាការឈឺបន្តិចបន្តួចដែលនឹងជាទៅឯងៗ ឬដោយខ្មាស់អៀនមិនចង់ឱ្យអ្នកដទៃដឹង មិនហ៊ានទៅជួបគ្រូពេទ្យ។
ត្រូវដឹងថាការបង្ករោគខ្លះដែលតិចតួចពីដំបូង អាចនឹងទៅជាធ្ងន់ធ្ងរដល់យូរៗទៅ ជាក់ស្តែងគឺគីសខ្លះអាចក្លាយទៅជាមហារីកបាន ហើយការឆាប់ព្យាបាលអាចធ្វើឱ្យសះជាបាន។
៦- ជក់បារី
ជក់បារីធ្វើឱ្យញៀន ហើយនាំទៅរកជម្ងឺបេះដូង មហារីកសួត ដាច់សរសៃឈាមក្នុងខួរក្បាល ។ល។ ការបោះបង់ការជក់បារីមុនអាយុ៤០ឆ្នាំអាចជួយឱ្យជៀសវាងការស្លាប់មុនអាយុបានដល់ទៅ៩០%។
៧- បរិភោគជាតិសូដ្យូមច្រើនពេក
បរិភោគជាតិសូដ្យូមច្រើន លើសពីកន្លះស្លាបព្រាកាហ្វេក្នុង១ថ្ងៃ ធ្វើឱ្យមានសម្ពាធឈាមខ្ពស់ ដែលអាចបង្កជាជម្ងឺគាំងបេះដូង ឬដាច់សរសៃឈាមក្នុងខួរក្បាលបាន។
ត្រូវដឹងថាសូដ្យូមមិនមែនតែនៅក្នុងអំបិលតែមួយមុខប៉ុណ្ណោះទេ វាក៏មានផងដែរនៅក្នុងចំណីអាហារផ្សេងៗ ដូចជានំប៉័ង សាច់ សម្ល ។ល។ ផងដែរ។
៨- ទុកខ្លួនឱ្យនៅស្ងួតខ្វះជាតិទឹក
ទឹកសំខាន់ណាស់សម្រាប់កោសិកា និងសរីរៈផ្សេងៗក្នុងរាងកាយ ហើយគេរឹតតែត្រូវការជាតិទឹកខ្លាំងណាស់ទៀតកាលណាកាន់តែចាស់ទៅ។
ត្រូវផឹកទឹកឱ្យបានគ្រប់គ្រាន៉ ជាពិសេសនៅពេលដែលបែកញើសខ្លាំង ឬនៅហាលក្តៅយូរ។
៩- មិនចូលចិត្តអាហារធ្វើពីទឹកដោះ
នារីៗខ្លះអត់មិនញ៉ាំអាហារជាតិទឹកដោះទេ ដើម្បីសម្រកទម្ងន់។
អ្នកស្រីវេជ្ជបណ្ឌិត Lisa Larkin នាយកនៃ the University of Cincinnati Women’s Health Center បាននិយាយឱ្យដឹងថា ការទទួលទានជាតិកាល់ស្យូមគ្រប់គ្រាន់នៅក្នុងវ័យ២០-៣០ឆ្នាំមានសារសំខាន់ខ្លាំងណាស់ក្នុងការថែរក្សាសុខភាពឆ្អឹង ដល់ពេលចាស់ទៅ។
ត្រូវបរិភោគជាតិកាល់ស្យូមឱ្យបាន១០០០មក្រក្នុង១ថ្ងៃៗ។
១០- និយាយភរគ្រូពេទ្យ
នៅក្នុងការអង្កេតមួយ គ្រូពេទ្យប្រមាណជា៧៧%បាននិយាយថាក្នុងអ្នកជម្ងឺ៤នាក់ មានម្នាក់ហើយដែលនិយាយភរ មិនប្រាប់ការពិតដល់គ្រូពេទ្យ ដោយមូលហេតុផ្សេងៗ។
ដោយបញ្ហាសុខភាពមានកើនឡើងកាលណាអ្នកកាន់តែចាស់ទៅ អ្នកត្រូវនិយាយប្រាប់ការពិតទាំងអស់ដល់គ្រូពេទ្យ ដើម្បីជៀសវាងគ្រោះថ្នាក់។
១១- គេចមិនហាត់ប្រាណ
ការហាត់ប្រាណជួយឱ្យរាងកាយនិងឆ្អឹងរឹងមាំ មេតាបូលិសមានដំណើរការល្អ ចលនាទន់ភ្លន់ និងការដកដង្ហើមមានតុល្យភាព។ មិនតែប៉ុណ្ណោះ វាក៏ជួយកុំឱ្យមានការឈឺចង្កេះ ឈឺឆ្អឹងឆ្អែងទៀតផង។
ត្រូវចំណាយពេលហាត់ប្រាណឱ្យបានជាប់ជាប្រចាំ ហើយបើអាចបាន ចូលក្លិបហាត់ប្រាណដែលមានឧបករណ៍គ្រប់បែបយ៉ាង។
១២- មិនរួមភេទ
ការរួមភេទកើនដល់ចំណុចកំពូលនៅក្នុងវ័យ៣០ឆ្នាំ ក៏ប៉ុន្តែគេច្រើនតែព្រងើយកន្តើយនឹងរឿងនេះដោយសាររវល់នឹងការងារ។ បើតាមវេជ្ជបណ្ឌិត Dr. Taber ការថែរក្សាការរួមភេទជាប់ជាប្រចាំពេលមានវ័យពាក់កណ្តាលមនុស្ស អាចជួយធ្វើឱ្យមានសុខភាពនិងការរស់នៅល្អប្រសើរ។
១៣- ការនៅហាលថ្ងៃ
ការនៅហាលថ្ងៃដាក់រាងកាយឱ្យប៉ះជាមួយកាំរស្មីultraviolet ដែលល្អដែរចំពោះសុខភាព។ ក៏ប៉ុន្តែការនៅហាលថ្ងៃដោយផ្ទាល់ មិនមានលាបក្រែមការពារ អាចធ្វើកោសិកាស្បែកងាប់ ឬអាចបង្កទៅជាមហារីកបាន។
១៤- ផឹកភេសជ្ជៈផ្អែម
ភេសជ្ជៈមានរសជាតិផ្អែមធ្វើឱ្យធាត់ មានភាពស៊ាំនៃinsulin ហើយនិងឈានទៅរកជម្ងឺទឹកនោមផ្អែម។ មិនតែប៉ុណ្ណោះ ការសិក្សាមួយរបស់Tufts University បានបង្ហាញឱ្យដឹងថា នារីៗដែលចូលចិត្តផឹកកូកាកូឡាធ្វើឱ្យកំហាប់ជាតិរ៉ែរបស់ឆ្អឹងថយចុះថែមទៀត។
១៥- ហូបអាហារចម្អិនស្រាប់
ការហូបអាហារចម្អិនស្រាប់ដាក់នៅក្នុងកំប៉ុងឬកញ្ចប់ មានការប៉ះពាល់ខ្លាំងដល់សុខភាព។ យកល្អត្រូវហូបសាច់ឬត្រីស្រស់ៗដែលចម្អិនភ្លាមៗ ជាមួយនឹងបន្លែស្រស់ គ្រាប់ផ្លែឈើ វិញ។
១៦- សេពសុរាច្រើនពេក
គ្រឿងស្រវឹងអាចល្អចំពោះសុខភាព បើគេសេពក្នុងចំនួនតិចតួច។ បើសេពច្រើនពេក វានឹងធ្វើឱ្យរាងកាយខ្សោះជាតិទឹកនិងសម្បូរទៅដោយជាតិពុល បាត់បង់ស្មារតីមិនអាចគ្រប់គ្រងខ្លួនបាន។
១៧- ការឱ្យតម្លៃលើបណ្តាញសង្គមខ្លាំងពេក
សព្វថ្ងៃនេះ គេចំណាយពេលជាមួយនឹង Facebook និង Twitter ខ្លាំងហួសហេតុពេក រហូតដល់ទៅជាភ្លេចការប្រាស្រ័យទាក់ទងផ្ទាល់ សូម្បីតែកំពុងតែស្ថិតនៅទល់មុខគ្នាក៏ដោយ។
ត្រូវទុកបណ្តាញសង្គមមួយកន្លែងសិន រួចនិយាយស្តីជាមួយនឹងមិត្តភក្តិ និងគ្រួសារឱ្យបានច្រើន។
១៨- មិនបានពិភាក្សាគ្នាអំពីសុខភាពគ្រួសារ
ដោយសារការឱ្យតម្លៃកាន់តែខ្លាំងចំពោះភាពឯកជនរបស់បុគ្គល គេមិនបានយកចិត្តទុកដាក់នឹងប្រវត្តិសុខភាពរបស់គ្រួសារទេ។ ក៏ប៉ុន្តែត្រូវដឹងថា ការយល់ដឹងអំពីប្រវត្តិសុខភាពរបស់គ្រួសារអាចជួយឱ្យគ្រូពេទ្យធ្វើរោគវិនិច្ឆ័យបានត្រឹមត្រូវបាន។
១៩- មិនយកចិត្តទុកដាក់បង្ការជម្ងឺ
នៅក្នុងវ័យ៣០ឆ្នាំ គេច្រើនតែមិនសូវបានគិតបង្ការខ្លួនពីជម្ងឺផ្សេងៗទេ ដូចជាមិនត្រួតពិនិត្យអត្រាជាតិ cholesterol ក្នុងឈាមជាដើម។ ការធ្វេសប្រហែសនេះអាចធ្វើឱ្យមានជម្ងឺបេះដូងបាន កាលណាគេចាស់ដល់អាយុ៤០ឬ៥០ឆ្នាំ។
២០- មិនទទួលយកវ៉ាក់សាំងបង្ការ
មិនមែនមានតែកុមារនោះទេ ដែលត្រូវទទួលយកវ៉ាក់សាំងបង្ការ។ មនុស្សធំក៏ត្រូវការវ៉ាក់សាំងដែរ ដូចជាវ៉ាក់សាំងបង្ការជម្ងឺផ្តាសាយ និងអុត ជាដើម៕
ប្រភពអត្ថបទ៖ សុខភាព

No comments