ព័ត៌មានថ្មីបំផុត

វិធី​​សាស្ត្រ​​ជ្រើស​​រើស​​ពណ៌​​សក់​ឲ្យ​​ត្រូវ​​នឹង​សំបុរ​​​ស្បែក​​​

Loading...
សក់​ជា​ផ្នែក​មួយ​សំខាន់​ណាស់​សម្រាប់​មនុស្ស​។ សក់​ជា​គ្រឿង​បន្ថែម​សម្រស់​ឲ្យ​កាន់​តែ​ស្រស់​ស្អាត​មួយ​មិន​ថា​បុរស ​ឬ ​ស្ត្រី​​ ដូច្នេះ​ការ​ជ្រើស​រើស​ពណ៌​បន្ថែម​ពី​ពណ៌​ធម្មជាតិ​របស់​វា​កាន់​តែ​ជា​អ្វី​ដែល​អ្នក​ដែល​មាន​គម្រោង​ប្តូរ​ពណ៌​សក់​របស់​ខ្លួន​គួរ​តែ​យល់​ដឹង​។ យើង​មាន​គន្លឹះ​ពិសេស​សម្រាប់​លោក​អ្នក​ដែល​ចង់​លាប​ពណ៌​សក់​ពណ៌​ណា​ដែល​ត្រឹម​ត្រូវ​ និង​ សាក​សម​បំផុត​។
ជាដំបូងអ្នកត្រូវដឹងថាតើស្បែករបស់អ្នកជាប្រភេទស្បែក Cool Skin Warm Skin ឬក៏  Neutral Skin។ ក្នុងការដឹងថាស្បែកយើងជាប្រភេទយ៉ាងណានោះ លោកអ្នកអាចគ្រាន់តែពិនិត្យសរសៃកដៃរបស់យើង។ បើសិនជាវាមានពណ៌ខៀវនោះមានន័យថាលោកអ្នកមានពណ៍ស្បែកបែប Cool skin ចំនែកឯអ្នកដែលរកឃើញថាមានសសៃពណ៌បៃតងនោះមានន័យថា អ្នកមានស្បែក​ Warm skin ហើយចំពោះអ្នកដែលមើលទៅមានទាំងខៀវនិងបៃតង នោះក៏មានន័យថាអ្នកមានស្បែកបែប Neural

1.     អ្នកដែលមានស្បែក Cool
លោកអ្នកដែលមានប្រភេទស្បែកនេះ ហើយមានសំបុរស​ គួរតែលាបពណ៌សក់ណាដែលមានពណ៌ស្លេកៗ ដូចជាប្រផះ និង ពណ៌បែបផ្សេងៗ។ 

ចំណែកអ្នកដែលមានសម្បុររាងស្រអែមបន្តិច គួរលាបសក់ពណ៌ក្រហម ហាយឡាយជាមួយខៀវ ឬ ពណ៌ដូចឈាមជ្រូក ស្រាក្រហម វានឹងធ្វើឲ្យលោកអ្នកមានភាពទាក់ទាញបំផុត។ 

ចំណែកអ្នកដែលមានស្បែកមិនសខ្លាំងនិងខ្មៅខ្លាំង លោកអ្នកអាចលាបបានទាំងពណ៌ភ្លឺ និង ងងឹត ប៉ុន្តែគួរលាបពណ៌ដែលស្រដៀងនឹងពណ៌សក់ធម្មជាតិរបស់អ្នក។ គួរចៀសវាពណ៌ទឹកក្រូច លឿង និង​ក្រហមដិត។


2.     អ្នកដែលមានស្បែក Warm
នៅពេលដែលអ្នកមានស្បែកបែបWarm ចង់លាបពណ៌សក់ថ្មីលោកអ្នកគួររើសពណ៌ណាដែលគេហៅថាពណ៌បែប Warm។​ 

សម្រាប់អ្នកដែលមានស្បែកស គួរសាកល្បងលាបពណ៌ទង់ដែងបែកមាស។ រីឯអ្នកដែលមានស្បែកខ្មៅបន្តិច លោកអ្នកគួលាបពណ៌ត្នោតទើបមើលទៅស្រស់ស្អាត។ 

ចំណែកឯអ្នកដែលមានសម្បុរមធ្យមគួររើសពណ៌ទង់ដែង ស្ពាន់ ទើបមើលទៅគួរឲ្យស្រលាញ់។ 
អ្នកដែលមានប្រភេទស្បែក warm គួរចៀសវាងពណ៌ប្រផះ ខៀវ ឬ ស្វាយ។

3.     អ្នកដែលមានស្បែក Neutral
      អ្នកដែលមានស្បែកប្រភេទនេះ រាប់ទុកថាជាអ្នកដែលសំណាងមួយពីព្រោះអ្នក                   អាចរើសយកពណ៌បានទាំងបែប warm ពណ៌មាស និង cool បែបពណ៌ស្រាក្រហម។ យ៉ាងណាក៏ដោយយើងនូវតែផ្តល់ជូននូវគន្លឹះសំខាន់មួយសម្រាប់លោកអ្នករើសពណ៌ឲ្យកាន់តែសាកសម ដូច្នេះអ្នកដែលមានស្បែកបែបNeutral នេះគួររើសពណ៌ណាដែលដូចគ្នានឹងពណ៌កែវភ្នែករបស់អ្នក។

រៀបរៀង៖ ជិន ស្រីលាភ

No comments