ព័ត៌មានថ្មីបំផុត

​ការ​​ប្រកួត​​​ផលិត​វិដេអូ​​អប់រំ​ខ្លី​ ស្ដី​ពី​ការ​បោះឆ្នោត​ឆ្នាំ២០១៧

Loading...
 គ.ជ.បបានរៀបចំការប្រកួតផលិតវីដេអូអប់រំខ្លីនេះឡើងក្នុងគោលបំណងលើកកម្ពស់ការចូលរួមពីសាធារណៈជនក្នុងដំណើរការបោះឆ្នោត ជាពិសេសការចូលរួមក្នុងយុទ្ធនាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០១៧ ។





 លក្ខខណ្ឌចូលរួម:
• ប្រជាពលរដ្ឋរស់នៅប្រទេសកម្ពុជា(អ្នកចូលរួមម្នាក់/មួយក្រុម អាចដាក់ជូនជាវីដេអូមួយតែប៉ុណ្ណោះ)
• មន្ត្រី និងសមាជិកគ្រួសាររបស់មន្ត្រី គ.ជ.ប និងមន្ត្រីរបស់ JICA មិនអាចចូលរួមក្នុងកម្មវិធីប្រកួតនេះទេ
រយៈពេលនៃការប្រកួត៖ ចាប់ពីថ្ងៃទី ២១ ខែ កុម្ភះ ដល់ថ្ងៃទី ២៩ ខែមិនា ឆ្នាំ ២០១៧ (ថ្ងៃផុតកំណត់៖ ម៉ោង ៥ ល្ងាច ថ្ងៃទី ២៩)
ការប្រគល់រង្វាន់ និងសិក្ខាសាលា៖ ថ្ងៃទី ៥ ខែមេសា ឆ្នាំ ២០១៧
សិក្ខាសាលាស្តីពីបច្ចេកទេសនៃការផលិតវីដេអូដែលនឹងចាប់ផ្តើមពីម៉ោង ៤:០០ រសៀល ហើយការប្រគល់រង្វាន់នឹងចាប់ផ្តើមពីម៉ោង ៦:៣០ ល្ងាចនៅផ្សារទំនើប AEON
លក្ខខណ្ឌ៖
1. វីដេអូត្រូវមានរយៈពេលតិចជាង ១ នាទី
2. វីដេអូត្រូវធ្វើជាភាសាខ្មែរ (បើមានអក្សររត់ពីក្រោម ជាភាសាអង់គ្លេសទៀតកាន់តែប្រសើរ)
3. វីដេអូត្រូវមានតែព័ត៌មានពិត ត្រឹមត្រូវ
4. មិនអនុញ្ញាត្តឱ្យប្រើប្រាស់ស្លាក logo របស់គ.ជ.ប ឬ JICA ឡើយ
របៀបដាក់ជូនវីដេអូ៖
ការដាក់ជូន៖ បង្ហោះវីដេអូចូលក្នុង Youtube ផ្ទាល់ខ្លួន (ការកំណត់: អ្នកមានតំណភ្ជាប់ទើបអាចចូលមើលវីដេអូនោះបាន) ហើយផ្ញើតំណភ្ចាប់នៃវីដេអូនោះមក អ៊ីម៉ែល jicanec@yahoo.com មុនម៉ោង ៥ ល្ងាច នៅថ្ងៃទី ២៩ ខែមិនា ឬក៏ចម្លងជាវីដេអូហើយដាក់ជូនមកការិយាល័យ JICA នៅ គ.ជ.ប ឱ្យបានមុនម៉ោង ៥ ល្ងាចនៅថ្ងៃទី ២៩ ខែមិនា ។ សម្រាប់ព័ត៌មានបន្ថែម អ្នកចូលរួមត្រូវ ផ្តល់ឈ្មោះ អាស័យដ្ឋានរស់នៅ និងលេខទំនាក់ទំនង ។
------------------------------------------------------------------------------------
Eligibility: Resident in Cambodia (One person/group can submit only one video clip)
Officials and family members of NEC and JICA employees are not allowed
Competition period: Between 21st February and 29th March, 2017 (Deadline-5pm on 29th)
Awards presentation and Workshop: 5th April, 2017
Workshop of Videography will be started at 16:00 and awards presentation will be started at 18:30 at AEON (To be confirmed)
Requirement:
1. VIDEO clip shall be less than one (1) minute
2. Language of the video is Khmer (with English sub-title is also good)
3. It must contain only the truth
4. NEC and JICA logos are not allowed to use
How to submit:
Up-load on to Youtube (Setting: Only people with link can view) and send link to jicanec@yahoo.com by 5pm on 29th March or submit a soft copy to JICA NEC office by 5pm on 29th March. For further contact, participants are asked to inform Name, Address and phone number.

*សម្គាល់៖ ខ្លឹមសារអត្ថបទខាងលើគឺមិនមែនជារបស់ Blog យើងឡើយ ហើយការបកប្រែនិងចែករំលែកនេះក្នុងគោលបំណងចែករំលែកព័ត៌មានតែប៉ុណ្ណោះ។

*Disclaimer: We don’t own the content. Our purpose is purely to help spread the information.

No comments