ហេតុអ្វីអ្នកគួរតែផឹកតែបៃតង?
Loading...
តែបៃតងត្រូវបានចាត់ទុកជាឱសថព្យាបាលដ៏មានប្រសិទ្ធិភាពម្យ៉ាងតាំងពីយូរយារណាស់មកហើយ ដែលមានដើមកំណើតនៅប្រទេសចិន ហើយត្រូវបានគេយកមកប្រើប្រាស់នៅពេញទ្វីបអាស៊ី រហូតក្លាយជាប្រភេទភេសជ្ជ:ដែលមានសារៈសំខាន់ដល់សុខភាព និងសម្រស់នៅក្នុងពេលបច្ចុប្បន្ននេះ។ តើអ្នកចង់ដឹងទេ អំពីសារប្រយោជន៍របស់តែបៃតង ដែលយើងនឹកស្មានមិនដល់នោះ?

១. ជួយដល់ការស្រកគីឡូ
តែបៃតងជួយជំរុញប្រព័ន្ធរំលាយអាហារអោយធ្វើការបានកាន់តែល្អ។ សារជាតិ Polyphenon ដែលបានរកឃើញនៅក្នុងតែមានតួនាទីសំខាន់ក្នុងការរំលាយជាតិខ្លាញ់ក្នុងសារពាង្គកាយ។

២. ការពារជម្ងឺទឹកនោមផ្អែម
តែបៃតងជួយកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាម ដែលអាចវិវត្តទៅជារោគទឹកនោមផ្អែម។

៣. ទប់ស្កាត់ជម្ងឺគាំងបេះដូង
អ្នកវិទ្យាសាស្ត្ររកឃើញថា តែបៃតងជួយសម្រួលចលនាឈាមរត់បានល្អ និងជួយរក្សាសម្ពាធឈាមអោយមានភាពប្រក្រតី ហើយវាថែមទាំងជួយប្រឆាំងនឹងការកកឈាម ដែលអាចឈានទៅដល់ជម្ងឺគាំងបេះដូងផងដែរ។

៤. ដុតបំផ្លាញជាតិខូឡេស្តេរ៉ូល (ជាតិខ្លាញ់)
តែបៃតងអាចរំលាយជាតិខ្លាញ់អាក្រក់ក្នុងឈាម និងជួយបង្កើនជាតិខ្លាញ់ល្អក្នុងរាងកាយ។

៥. ការពារការពុកធ្មេញ
ការស្រាវជ្រាវបានបង្ហាញអោយឃើញថា តែបៃតងមានផ្ទុកនូវសារជាតិ Catechin ប្រឆាំងនឹងអុកស៊ីដសកម្ម ដែលអាចកម្ចាត់បាក់តេរី និងមេរោគបង្កអោយឈឺធ្មេញ ឈឺក និងរោគមាត់ធ្មេញផ្សេងៗទៀត។

៦. ជួយសម្រួលដល់ភាពតានតឹង
Theanine ជាអាស៊ីដអាមីណូធម្មជាតិដែលរកឃើញក្នុងស្លឹកតែបៃតង វាអាចជួយរំសាយអារម្មណ៍តានតឹង និងផ្តល់នូវភាពធូរស្រាលដល់អ្នកទទួលទាន។

៧. ថែរក្សាស្បែក
មិនត្រឹមតែជួយដល់សុខភាពប៉ុណ្ណោះទេ តែបៃតងក៏មានគុណប្រយោជន៍ល្អផងដែរដល់សម្រស់ ដែលវាអាចជួយកាត់បន្ថយស្នាមជ្រីវជ្រួញ និងភាពចាស់។ វាក៏អាចជួយជម្រុះចោលផងដែរនូវស្បែកក្រិន ឫកោសិកាស្បែកងាប់ៗដែលត្រូវបំផ្លាញដោយកម្តៅថ្ងៃ។

អត្ថបទដោយ: ចន ច័ន្ទបូតា
ប្រភពអត្ថបទពី: lifehack.org

No comments