ព័ត៌មានថ្មីបំផុត

កំហុស​៥យ៉ាង​ដែល​គ្រប់គ្នា​តែង​តែ​ធ្វើ​នៅ​ពេល​ងូត​ទឹក​

Loading...
យើងច្រើនតែធ្វេសប្រហែសនូវកំហុសតូចតាចនៅពេលងូតទឹក ហើយ​តែងតែគិតថា​វាជារឿងធម្មតា អ្នកណាៗក៏ធ្វើដូចគ្នាដែរ។ ប៉ុន្តែតាមពិតទៅ កំហុសតូចតាចទាំងនោះ វាអាចធ្វើអោយសុខភាពស្បែករបស់យើងមានភាពមិនប្រក្រតីនៅថ្ងៃណាមួយជាមិនខាន។


១. ងូតទឹកក្តៅច្រើនពេក
ទឹកក្តៅអាចធ្វើអោយស្បែកកាន់តែស្ងួត និងស្តើង។ វាជម្រុះចោលនូវសារធាតុខ្លាញ់នៅលើស្បែកខ្លាំងពេក ដែលជាហេតុធ្វើអោយស្បែកមិនរឹងមាំ និងបង្កើនចរន្តឈាមរត់ធ្វើអោយស្បែកងាយឡើងក្រហម រោល និងរបកជាដើម។



២.​ ងូតទឹកយូរពេក
ស្រដៀងគ្នានឹងការងូតទឹកក្តៅច្រើនពេកដែរ ការចំនាយពេលងូតទឹកយូរពេក អាចធ្វើអោយកោសិកាស្បែកស្ងួត កកិត និងរមាស់ពីមួយថ្ងៃទៅមួយថ្ងៃបាន។ រយ:ពេលសាកសមបំផុតសម្រាប់ងូតទឹកគឺប្រមាណ ១០នាទី ឫលើសពីនេះបន្តិច។​


៣. ប្រើប្រាស់ជែលដុសខ្លួនញឺកញាប់ពេក
ការប្រើប្រាស់ជែលឫប្រេងដុសខ្លួនញឹកញាប់លើសពេក វាមិនមែនជាការល្អនោះទេ ព្រោះសារជាតិគីមីដែលមាននៅក្នុងផលិតផលទាំងនោះ អាចបំផ្លាញស្រទាប់ការពារស្បែកធម្មជាតិរបស់យើងអោយទៅជាស្ងួត និងគ្រើម។ អ្នកគួរតែជ្រើសរើសផលិតផលដែលសាកសមនឹងស្បែកអ្នកបំផុត ហើយព្យាយាមប្រើប្រាស់អោយត្រូវនឹងការណែនាំ។


៤. ប្រើប្រាស់អេប៉ុងដុសខ្លួនចាស់ និងសើមជោគ
អេប៉ុងដុសខ្លួនចាស់ និងសើមជោកគឺជាប្រភពដ៏ល្អបំផុតក្នុងការបង្កើតមេរោគ និងបាក់តេរីបានយ៉ាងលឿន ដូច្នេះហើយវាជាការល្អក្នុងការផ្លាស់ប្តូរអេប៉ុងទាំងនោះជារៀងរាល់៤សប្តាហ៍ម្តង។


៥. ជូតខ្លួនស្ងួតពេក
បន្ទាប់ពីងូតទឹកហើយ អ្នកគួរតែជូតខ្លួនមិនអោយស្ងួតពេកទេ ជាមួយកន្សែងពោះគោដែលមានសាច់ទន់ល្មើយ។ អ្នកអាចប្រើប្រាស់ក្រែមបន្ទន់ស្បែក ឫផលិតផលថែរក្សាស្បែកអោយមានសំណើមនិងមានសុខភាពល្អ។


រៀបរៀង និងសរសេរដោយ ចនច័ន្ទបូតា
ប្រភពអត្ថបទពី brightside.me

No comments