ដឹងវិធីទាំងនេះហើយ ដឹងតែចង់ទៅរៀនរាល់ថ្ងៃ
Loading...
យើងត្រូវបានតម្រូវឲ្យទៅរៀនតាំងពីអាយុ៦ឆ្នាំ តែពេលខ្លះយើងពិតជាខ្ជិលហើយមិនអាចស្វែងរកកម្លាំងចិត្តដើម្បីទៅបន្តការសិក្សាបានឡើយ។ ខាងក្រោមជាវិធីមួយចំនួនដើម្បីជំរុញទឹកចិត្តអ្នកឲ្យចង់តែទៅរៀនរាល់ថ្ងៃ។
១. គិតពីអនាគតខ្លួនឯង
ត្រូវតែគិតថាអនាគតរបស់យើងគឺពឹងផ្អែកទៅលើការសិក្សារៀងរាល់ថ្ងៃនេះ ហើយយើងព្យាយាមតាំងពីតូចក្រូចឆ្មាមកដល់ពេលនេះ គឺដើម្បីតែការងារនិងអនាគតភ្លឺស្វាងតែប៉ុណ្ណោះ។
២. ទាក់ទងជាមួយមិត្តភកិ្ត
មួលហេតុចំបងមួយដែលធ្វើឲ្យយើងចង់ទៅសាលារៀននោះគឺមិត្តភក្តិ ដូច្នេះព្យាយាមរាប់អានមិត្តដែលមានចំណង់ចំណួលចិត្តដូចអ្នកហើយនាំអ្នកទៅកាន់ផ្លូវល្អ។
៣. ចូលរូមសកម្មភាពក្រៅថ្នាក់
សាលារៀននីមួយតែងមានសកម្មភាពក្រៅថ្នាក់សម្រាប់សិស្សនិស្សិតដូចជា ការងារស្ម័គ្រចិត្ត ការតស៊ូមតិ ការអាន ការរាំជាដើម។ ដូច្នេះអ្នកគួរស្វែងរកសកម្មភាពមួយដែលអ្នកចូលចិត្តហើយចូលរួមជាប្រចាំក្រៅពីការរៀនសូត្រនៅក្នុងថា្នក់៕
អត្ថបទ៖ ជី បូណ៌មី
ប្រភព៖ WikiHow
ហាមដាច់ខាតការយកអត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520
១. គិតពីអនាគតខ្លួនឯង
២. ទាក់ទងជាមួយមិត្តភកិ្ត
៣. ចូលរូមសកម្មភាពក្រៅថ្នាក់
អត្ថបទ៖ ជី បូណ៌មី
ប្រភព៖ WikiHow
ហាមដាច់ខាតការយកអត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520








No comments