ដឹងបុគ្គលិកលក្ខណមនុស្សតាមប្រវែងនៃសក់
Loading...
យោងទៅតាមការស្រាវជ្រាវបានបង្ហាញថាប្រវែងសក់របស់មនុស្សម្នាក់ៗ ក៏បានបង្ហាញអំពីបុគ្គលិកលក្ខណផ្ទាល់ខ្លួនរបស់យើងផងដែរ ហើយប្រហែលជាអ្នកទាំងអស់គ្នា ពិតពុំធ្លាប់បានចាប់អារម្មណ៍នោះទេ ដូច្នេះថ្ងៃនេះពួកយើងនឹងបង្ហាញអ្នកអោយបានដឹងតាមរយៈអត្ថបទមួយនេះ។
អ្នកដែលមានសក់ខ្លី
អ្នកគឺជាមនុស្សដែលមានភាពជឿជាក់ មានភាពរាកទាក់គួរអោយស្រលាញ់ និងមានទំនាក់ទំនងល្អជាមួយអ្នកដទៃ ដែលនាំអោយអ្នកពិតជាងាយស្រួលក្នុងការរាប់អានមិត្តថ្មីខ្លាំងណាស់។ អ្នកតែងតែគ្រប់គ្រងខ្លួនឯងបានយ៉ាងល្អ និងចូលចិត្តការងារដែលផ្ដោតសំខាន់ទៅលើភាពឆ្លាតវៃ ហើយអ្នកតែងតែដោះស្រាយរាល់បញ្ហាដោយភាពទៀងត្រង។ តែទោះជាយ៉ាងណាក៏ដោយ ជួនកាលអ្នកតែងតែធ្វើអ្វីមួយដោយខ្វះការពិចារណាច្បាស់លាស់។

អ្នកដែលមានសក់ត្រឹមចង្កា
មនុស្សប្រភេទនេះភាគច្រើនចូលចិត្តនិយាយអ្វីដែលជាការពិតត្រង់ទៅត្រង់មក ទោះបីជារឿងនោះអាចធ្វើអោយខ្លួនឯង ឬអ្នកដទៃឈឺចាប់ក៏ដោយ។ អ្នកមានភាពអង់អាចក្លាហាននិងម៉តចត់ ហើយចូលចិត្តធ្វើអ្វីទៅតាមទម្លាប់ ដែលមិនមានភាពស្មុគស្មាញច្រើន និងចូលចិត្តធ្វើអ្វីដែលថ្មី តែអ្វីដែលអាក្រក់សម្រាប់អ្នកនោះ គឺជួនកាលអ្នកតែងតែនិយាយអ្វីមួយចេញរួចហើយ ទើបគិតតាមក្រោយទើបធ្វើអោយមានការភ័ន្តច្រលំ។

អ្នកដែលមានសក់វែងជាងស្មាបន្តិច
អ្នកជាមនុស្សដែលមានភាពរីករាយចំពោះភាពទន់ភ្លន់ឆើតឆាយបែបធម្មជាតិរបស់ខ្លួន ព្រោះថាអ្វីទាំងអស់នេះហើយ ដែលជាភាពទាក់ទាញរបស់អ្នកទៅកាន់មនុស្សទូទៅ។ អ្នកចូលចិត្តការងារបែបប្រកួតប្រជែងនិងរៀបចំគម្រោងថ្មីៗ និងមានជំនាញក្នុងការរាប់អានមិត្តភ័ក្តថ្មី និងរក្សាមិត្តភាពអោយបានយូរ។

អ្នកដែលមានសក់វែង
អ្នកគឺជាមនុស្សដែលមានការប្រុងប្រយ័ត្នខ្ពស់និងចេះអត់ធ្មត់គ្រប់កាលៈទេសៈ និងមានការស្រមើលស្រមៃខ្ពស់។ចំពោះរឿងស្នេហាវិញ គឺតែងតែស្វែងរកការស្រលាញ់បែបយូរអង្វែង ដែលអាចអោយអ្នកប្រគល់អ្វីគ្រប់យ៉ាងទៅអោយបាន ប៉ុន្តែអ្នកប្រហែលជារើសច្រើនបន្តិចហើយ ព្រោះតែអ្នកមានការទាមទារខ្ពស់ខ្លាំងបន្តិច។ អ្នកតែងតែធ្វើអ្វីដែលអ្នកដទៃគិតថា មិនអាចទៅរួច ដើម្បីឈានទៅដល់គោលដៅណាមួយ ដែលអ្វីទាំងអស់នេះហើយ គឺជាការជំរុញអោយអ្នកសម្រេចបានរាល់អ្វីដែលអ្នកស្រមៃ។

អត្ថបទដោយ៖ ជុំ រស្មី
ប្រភព៖ Brightside me
(ហាមដាច់ខាតការយកអត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520)

No comments