ស្គាល់ចរិតមនុស្សតាមរយ:ប្រវែងម្រាមដៃ
Loading...
វិទ្យាសាស្រ្តពិតជាបានស្វែងរកការពិតគ្រប់បែបយ៉ាងដែលកើតមានលើភពផែនដី រួមទាំងក្នុងខ្លួនមនុស្សយើងផងដែរ។ ប្រវែងនៃម្រាមដៃក៏អាចបញ្ជាក់បានអត្តចរិតរបស់បុគ្គលនីមួយៗបានដែរ។ ចង់ដឹងទេ តោះសាកអានទាំងអស់គ្នា។
១. ប្រភេទ "A"

តើអ្នកធ្លាប់មានអារម្មណ៍ថា អ្នកដទៃចូលចិត្តនិយាយលេងក្នុងន័យញ៉ែញ៉ងចូលចិត្តអ្នក ឫ ចូលចិត្តពេលដែលអ្នកនិយាយញ៉ែញ៉ងទៅវិញទេ? នេះប្រហែលមកពីអ្នកមានម្រាមដៃនាងវែងជាងម្រាមដៃចង្អុល។
អ្នកជាមនុស្សដែលពោរពេញទៅដោយភាពជឿជាក់ និងភាពទាក់ទាញ ដែលធ្វើអោយអ្នកណាៗក៏ចង់នៅជិតនិយាយលេងជាមួយអ្នក ឫចង់មានទំនាក់ទំនងល្អជាមួយ។ បើទោះជាមនុស្សមួយចំនួននិយាយថា អ្នកជាមនុស្សឆែវឆាវបន្តិច ប៉ុន្តែអ្នកមិនសូវខ្វល់ខ្វាយនឹងសម្តីទាំងនោះទេ អ្នកនឹងធ្វើគ្រប់មធ្យោបាយដើម្បីទទួលបានអ្វីដែលខ្លួនចង់បាន។ ភាគច្រើនមនុស្សដែលមានម្រាមដៃបែបនេះ ច្រើនជាអ្នកបម្រើការផ្នែកលក់ ឫជាអ្នកគ្រប់គ្រងជាដើម។
២. ប្រភេទ "B"

តើអ្នកគិតថាខ្លួនឯងជាមនុស្សដែលមានភាពជឿជាក់ និងមានទំនួលខុសត្រូវ ព្រមទាំងមានចិត្តល្អចំពោះអ្នកដទៃទេ? នេះប្រហែលមកពីអ្នកជាមនុស្សស្ថិតក្នុងប្រភេទ "B" ដែលមានម្រាមដៃចង្អុលវែងជាងម្រាមដៃនាង។
មិនថានៅក្នុងស្ថានភាពយ៉ាងណាក៏ដោយ អ្នកតែងតែមានភាពជាអ្នកដឹកនាំជានិច្ច និងព្យាយាមរកផ្លូវងាយស្រួលអោយអ្នកដទៃដើរតាមជានិច្ច។ អ្នកជាមនុស្សដែលពោរពេញទៅដោយសមត្ថភាពជាច្រើន មានភាពម្ចាស់ការ បើទោះបីជាពេលខ្លះ អ្នកមានចរិតក្រែវក្រោធបន្តិចក៏ដោយ ប៉ុន្តែអ្នកនៅតែមានការគ្រប់គ្រងអារម្មណ៍បានយ៉ាងល្អ។ ភាគច្រើនមនុស្សដែលមានម្រាមដៃបែបនេះ ច្រើនជាអ្នកនយោបាយ អ្នកតែងនិពន្ធ ឫជាគ្រូបង្រៀនជាដើម។
៣. ប្រភេទ "C"

អ្នកធ្លាប់គិតថា មិត្តភក្តិជាច្រើនរបស់អ្នកតែងតែជឿជាក់អ្នក ដោយប្រាប់នូវរឿងសំងាត់របស់ពួកគេអោយអ្នកដឹង។ នេះប្រហែលមកពីអ្នកមានម្រាមដៃនាង និងម្រាមដៃចង្អុលស្មើគ្នា។
អ្នកជាមនុស្សដែលមានភាពនឹងធឹង តែងតែចូលចិត្តស្តាប់ច្រើនជាងនិយាយ ដែលធ្វើអោយមនុស្សភាគច្រើនចូលចិត្ត និងទុកចិត្តអ្នកជាងអ្នកផ្សេងទៀត។ អ្នកជាមនុស្សពោរពេញទៅដោយភាពកក់ក្តៅ ក្តីស្រឡាញ់ និងសន្តិភាព ហើយអ្នកតែងតែយកអាសារអ្នកដទៃជានិច្ចតាមដែលអាចធ្វើទៅបាន។ភាគច្រើនមនុស្សដែលមានម្រាមដៃបែបនេះ ច្រើនជាអ្នកធ្វើការងារបម្រើសង្គម ឫអ្នកចិត្តសាស្រ្តជាដើម។
រៀបរៀង និងសរសេរដោយ: ចន ច័ន្ទបូតា
ប្រភពអត្ថបទពី: littlethings.com
ហាមដាច់ខាតការយកអត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520

No comments