ព័ត៌មានថ្មីបំផុត

Extensions​ របស់​ Chrome ទាំង​ប្រាំ​ដែល​អ្នក​គួរ​តែ​មាន​

Loading...
ដូចដែលបានដឹងស្រាប់ហើយថា Chrome គឺជា Browser ដែលមានប្រជាប្រិយភាពខ្លាំងបំផុតនៅលើទីផ្សានៃការប្រើប្រាស់ Internet។ ដើម្បីទទួលបានបទពិសោធន៍ថ្មីក្នុងការប្រើប្រាស់ Browser ប្រភេទនេះ ទំព័រយើងក៏សូមណែនាំនូវ Extensions ដែលមានប្រយោជន៍ចំនួនប្រាំដែលអ្នកគួរតែសាកល្បងប្រើប្រាស់។


១. Hover Zoom+ Extension
មួយនេះគឺពិតជាល្អនិងផ្ដល់ភាពងាយស្រួលបានច្រើនណាស់ ដែលទំព័ររបស់យើងតែងតែប្រើប្រាស់ជារៀងរាល់ថ្ងៃ ដោយបន្ទាប់ពីបាន Install វាចូលទៅក្នុង Browser ហើយអ្នកគ្រាន់តែរំកិល Pointer របស់អ្នកនៅពីលើរូបភាពណាមួយនៅក្នុងវេបសាយមួយចំនួនដូចជា Facebook, Youtube, Google Image, Amazone, Twitter បន្ទាប់មករូបភាពនោះវានឹងពង្រីកទៅកាន់ទំហំពេញដោយខ្លួនឯង។ អាចនិយាយបានថាវាសាមញ្ញពិតមែនតែបើសិនអ្នកបានប្រើប្រាស់វាមួយរយៈ អ្នកប្រាកដជាជក់ចិត្តជាក់ជាមិនខាន។



២. Magic Action For Youtube
ពិតមែនហើយ Youtube គឺជាគេហទំព័រដ៏ធំទី២ នៅលើបណ្ដាញអ៊ីនធើណេត ហើយក៏មាន Chrome Extension ជាច្រើនដែលអាចអោយយើងកែប្រែការទស្សនាេវីដេអូក្នុង Youtube ក្នុងការកំណត់ផ្សេងបានក្នុងនោះ Magic Action For Youtube គឺជា Add-On ដែលឋិតនៅលេខរៀងទីមួយផងដែរដែលអាចអោយអ្នក កំណត់ពន្លឺថ្ងៃ ឬយប់, ទស្សនាវីដេអូក្នុងកំរិតច្បាស់HD, និងជាពិសេសអ្នកអាច Snapshots ដោយគ្រាន់តែចុចប៊ូតុងមួយតែប៉ុណ្ណោះ។



៣. LastPass
វាពិតជាងាយស្រួលព្រោះអ្នកមិនពិបាកចងចាំពាក្យសំងាត់ដែលអ្នកវាយបញ្ចូល ទៅក្នុងគេហទំព័រនីមួយៗខុសពីគ្នាទៀតនោះទេ ដោយអ្នកគ្រាន់តែវាយបញ្ចូល Master Password រួចហើយ Lastpass និងបញ្ចូល ពាក្យសំងាត់ដែលត្រឹមត្រូវទៅក្នុងវេបសាយនោះជាក់ជាមិនខាន។



៤. Save Pocket
យ៉ាងហោចណាស់មនុស្សប្រហែល ២២លានអ្នកទូទាំងពិភពលោកប្រើវា ព្រោះថាវាអាចអោយអ្នក Save ទំព័រណាមួយក្នុង Internet ដោយគ្រាន់តែចុចលើរូបភាពតូចមួយបន្ទាប់មកអ្នកក៏អាចមើលវេបសាយទាំងនោះនៅក្នុង Ipad ឬ ទូរស័ព្ទរបស់លោកអ្នកបានយ៉ាងងាយស្រួល៕



៥. Pushbullet
ពេលនេះអ្នកអាចអោយ Notification ទាំងអស់ក្នុងទូរស័ព្ទរបស់អ្នកលោតមកនៅលើអេក្រង់កុំព្យូទ័ររបស់អ្នកវិញ ដូច្នេះអ្នកអាចមើល Notification ទាំងអស់ដោយមិនមានទូរស័ព្ទនៅជិតក៏បានដែរ។




អត្ថបទដោយ៖ ជុំ រស្មី
ប្រភព៖ Techspot

(ហាមដាច់ខាតការយក​អត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520)

No comments