ដឹងអត់ អ្នកមាន Account ពីរជាមនុស្សគួរឲ្យខ្លាចកម្រិតណា?
Loading...
មនុស្សមួយចំនួនបានប្រើប្រាស់ វិធីផ្សេងៗជាច្រើនដើម្បីព្យាយាមបង្ហាញពីអារម្មណ៍ បញ្ហាផ្ទាល់ខ្លួន រឺរឿងរាវសម្ងាត់មួយចំនួនដើម្បីលាក់លៀមនឹងមនុស្សដែលខ្លួនមិនចង់ឱ្យទទួលបានព័ត៌មាននេះ រហូតដល់មានអ្នកខ្លះបានប្រើប្រាស់លេខទូរស័ព្ទ ២ខ្សែ ឯអ្នកខ្លះទៀតបានប្រើប្រាស់ Account ចំនួន២ ឬច្រើននៅក្នុងបណ្ដាញទំនាក់ទំនងផ្សេងៗផងដែរ។ មិនមែនមានន័យថា មនុស្សដែលមាន Account Facebook ពីរសុទ្ធតែអាក្រក់ទាំងអស់នោះទេ។ តែប្រិយមិត្តគួរតែត្រៀមចិត្តខ្លះៗ ថាមនុស្សដែលមានAccount ពីរបែបនេះ គឺជាមនុស្សដែលគួរអោយខ្លាចបែបណា?
១. ជាមនុស្សពីរផ្សេងគ្នា
ពិតមែនហើយ គេអាចកែប្រែខ្លួនជាមនុស្សពីរផ្សេងពីគ្នា ដែលអាចថា Account មួយគេជាមនុស្សដែលសុភាពរាបសារស្លូតបូតនិង Account មួយទៀតគេប្រែជាមនុស្សដែលខឹងច្រើន ព្រោះតែក្នុងចិត្តរបស់គេត្រូវធ្វើរឿងអ្វីមួយសម្រាប់ Account ទាំងពីរ។ អ្នកខ្លះក្នុង Account ពិតរបស់ខ្លួនគឺជាមនុស្សត្រឹមត្រូវ រីឯ គណនីមួយទៀតគឺជាមនុស្សដែលពូកែដ្រាម៉ា រឺជាមនុស្សដែល មានទំនាក់ទំនងជាមួយមនុស្សដែលមិនស្គាល់ សម្រាប់ពេលដែលខ្លួនត្រូវការ។
២. ពាក្យសម្ដី
អាចនិយាយបានថាគេចាប់ផ្ដើមប្រើពាក្យសម្ដីប្លែកៗ ឬគំរោះគំរើយជាមួយយើងហើយបែរជាប្រែប្រួលអាកប្បកិរិយាបែបផ្សេងជាមួយអ្នកដទៃនៅក្នុង Account ផ្សេងមួយទៀតក៏ថាបាន។ ជួនពេលខ្លះ មនុស្សមានគណនីពីរនេះគឺជាមនុស្ស ដែលលាក់បាំង នៅរឿងផ្ទាល់ខ្លួនមួយចំនួនផងដែរ។
៣. ពេលវេលា
គេនឹងមិនមានពេលវេលាគ្រប់គ្រាន់សម្រាប់ចំណាយជាមួយយើងនោះទេ ព្រោះថាគេត្រូវតែបែងចែកពេលវេលាផ្ទាល់ខ្លួនរបស់គេជាមួយការប្រើប្រាស់នូវ Account មួយផ្សេងទៀត។ ពេលខ្លះគេបានប្រើប្រាស់ លេសមួយចំនួន ដែលអ្នកនឹកស្មានមិនដល់ រហូតដល់ពេលខ្លះ អ្នកត្រូវបានមនុស្សប្រភេទនេះ ភូតកុហកទៀតផង។
៤. ការលាក់លាម
គេហាក់ដូចជាមានអ្វីលាក់លៀមនៅក្នុង Account គេផ្សេងមួយទៀតដែលមិនអាចអោយយើងដឹងបានរហូតដល់ជួនកាលគេហ្នឹងយក Account នោះមក Block យើងចោលក៏ថាបានដែរ។
៥. សេចក្តីក្លាហាន
ដោយសារតែ ព័ត៌មានទាំងអស់ត្រូវបានបិទយ៉ាងជិត ពេលខ្លះមនុស្សប្រភេទនេះ គឺក្លាហាន ហ៊ាននិយាយ ហ៊ានធ្វើអ្វីៗ ដើម្បីបង្ហាញថាខ្លួន ពិតជាមិនបានធ្វើអ្វីមិនប្រក្រតីឡើយ។
**សរុបមកវិញមនុស្សដែលមានAccount ពីរបែបនេះគឺពួកគេពុំមានភាពច្បាស់លាស់និងភាពទៀងត្រង់ជាមួយយើង មួយរយភាគរយនោះទេរហូតដល់យើងគិតថាពួកគេគឺជាមនុស្សមួយប្រភេទដែលគួរអោយខ្លាចបំផុត តែមិនមែនមានន័យថា មនុស្សដែលមានពីរ Account សុទ្ធតែអាក្រក់ទាំងអស់នោះទេ។
អត្ថបទដោយ ៖ Library Khmer
(ហាមដាច់ខាតការយកអត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520)

No comments