ជឿទេថាស្នាមឆ្នូតនៅកដៃអាចបង្ហាញពីអនាគតរបស់អ្នក?
Loading...
ខ្លួនប្រាណមនុស្សប្រៀបបានដូចជាផែនទីដ៏អាថ៌កំបាំងមួយ។ គ្រប់គំនូសស្នាម ដៅ ឫចំនុចតូចមួយសុទ្ធតែមានអត្ថន័យផ្សេងគ្នារៀងៗខ្លួន។ គំនូសស្នាមឆ្នូតនៅកដៃយើងគ្រប់ក៏មានបង្កប់នូវអត្ថន័យដែលយើងនឹកស្មានមិនដល់ដែរ។

១. គំនូសទីមួយ
វាទាក់ទងនឹងស្ថានភាពសុខភាពផ្ទាល់ខ្លួន ព្រមទាំងរយ:ពេលរស់នៅប៉ុណ្ណា ដែលអ្នកមានក្នុងមួយជីវិត។ ឆ្នូតកាន់តែវែង និងច្បាស់់ដិតល្អ បង្ហាញថាអ្នកនឹងមានសុខភាពល្អ ជីវិតស្រស់ស្រាយ។ ប៉ុន្តែបើស្នាមឆ្នូតព្រិល ឫដាច់ពីគ្នា មានន័យថា អ្នកនឹងមានជម្ងឺមកបៀតបៀនក្នុងឆាកជីវិត។ ដូច្នេះហើយ អ្នកត្រូវតែយកចិត្តទុកដាច់អោយបានល្អបំផុតចំពោះសុខភាព។

២. គំនូសទីពីរ
ស្នាមទីពីរនេះ សំដៅទៅលើមុខរបរការងារ និងទ្រព្យសម្បត្តិ។ បើវាមានភាពដិតច្បាស់ល្អ មានន័យថាអ្នកនឹងទទួលបានជោគជ័យលើមុខជំនួយ ទ្រព្យហូរចូល។ ប៉ុន្តែបើវាមានភាពមិនច្បាស់ ព្រិលៗ មានន័យថា អ្នកនឹងអាចជួបឧបសគ្គមួយចំនួនផ្នែកទ្រព្យសម្បត្តិនៅថ្ងៃខាងមុខ។ ដូច្នេះហើយអ្នកគួរប្រុងប្រយ័ត្ន និងគិតគូរអោយបានច្បាស់មុននឹងបើកអាជីវកម្មអ្វីមួយ។

៣. គំនូសទីបី
វាតំណាងអោយវត្តមានរបស់យើងចំពោះមនុស្សដទៃ។ មិនមែនមនុស្សគ្រប់គ្នាមានស្នាមនេះទាំងអស់ទេ អ្នកខ្លះមាន ខ្លះទៀតអត់។ វាមានន័យថាគ្មានមនុស្សណាម្នាក់ដែលមានឥទ្ធិពលលើជីវិតអ្នកដទៃនោះទេ ឫអាចគ្រប់គ្រងមួយរយភាគរយបាននោះទេ។

៤. គំនូសទីបួន
ស្នាមចុងក្រោយទីបួននេះសំដៅទៅលើលទ្ធភាពបង្កកំណើត។ បើសិនជាអ្នកមានស្នាមនេះវែង និងច្បាស់ល្អ មានន័យថា អ្នកនឹងមានកូនចៅច្រើន ព្រមទាំងមានគ្រួសាររីករាយមួយ។

រៀបរៀង និងសរសេរដោយ: ចន ច័ន្ទបូតា
ប្រភពអត្ថបទ: wiki.com
(ហាមដាច់ខាតការយកអត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520)

No comments