ព័ត៌មានថ្មីបំផុត

បង​ស្រី​ល្អ​តែង​តែ​មាន​នូវ​ចំនុច​ទាំង​នេះ​

Loading...
បងស្រីត្រូវបានស្គាល់ថាជាសមាជិកគ្រួសារម្នាក់ដែលមានទំនួលខុសត្រូវខ្ពស់បំផុតបន្ទាប់ពីឪពុក​ ម្តាយដែលជាអ្នកទទួលរ៉ាប់រងក្នុងសមាជិកគ្រួសារ។​ Nជាបងស្រីច្បងក្នុងគ្រួសារ អ្នកត្រូវទាមទារអោយមានអត្តចរិត និងអាកប្បកិរិយាមួយចំនួន បើទោះបីជាពេលខ្លះវាមានផលលំបាកមួយចំនួនកើតឡើងក៏ដោយ:



១​​. ចំនាយពេលវេលាជាមួយប្អូនអោយបានល្អ
ជាបងស្រីច្បាស់ណាស់ដែលអ្នកត្រូវតែមានកិច្ចការរវល់ផ្ទាល់ខ្លួន តែទោះជាយ៉ាងណាក៏ដោយការឆ្លៀតពេលមួយចំនួនធំសម្រាប់ប្អូន គឺមានសារៈសំខាន់ជាទីបំផុត។ ការលះបង់ពេលវេលាមួយចំនួនសម្រាប់ប្អូន បានសបញ្ជាក់ពីស្រលាញ់ដ៏ជ្រាលជ្រៅដែលអ្នកមានសម្រាប់ប្អូន។ លើសពីនេះ​ អ្នកក៏អាចមានឱកាសចំនាយពេលធ្វើនូវៗអ្វីផ្សេងៗ ដើម្បីធ្វើអោយទំនាក់ទំនងរវាងបងប្អូនកាន់តែមានភាពប្រសើរឡើង។


២​. ត្រូវធ្វើជាបងស្រីដែលពូកែស្តាប់​
ជាបងស្រីពេលខ្លះតែងតែគិតថា ជាម្នាក់ដែលអាចនិយាយស្តី ឬក៏បន្ទោសទៅកាន់ប្អូន។​តែផ្ទុយទៅវិញ បងស្រីដែលមានទំនួលខុសត្រូវពិតប្រាកដ គឺជាបងស្រីដែលតែងតែស្តាប់នូវការចែកចាយរបស់ប្អូន មិនថារឿងជីវិតរស់នៅប្រចាំថ្ងៃ ការសិក្សា និងរឿងផ្ទាល់ខ្លួនរបស់គេ។ ការចំនាយពេលស្តាប់ច្រើនជាងនិយាយនេះ នឹងធ្វើអោយប្អូនអ្នកមានអារម្មណ៍កក់ក្តៅ ព្រមទាំងកាន់តែមានភាពជិតស្និតផងដែរ។​


៣.​ ទទួលខុសត្រូវដោះស្រាយជម្លោះដោយសន្តិវិធី
ជានិច្ចជាកាល ការ​រស់នៅជាមួយគ្នាក្រោមដំបូលផ្ទះតែមួយ វាកម្រណាស់ដែលថាមិនមានការប៉ះទង្គិចកើតឡើង។ ដូចនេះហើយ អ្វីដែលអ្នកត្រូវតែធ្វើនៅពេលដែលមានជម្លោះផ្សេងៗកើតឡើងក្នុងគ្រួសារ គឺអ្នកត្រូវធ្វើជាជំហរ និងជាពន្លឺដែលចាំងរះឡើង​ដើម្បីដោះស្រាយបញ្ហាដែលកើតឡើងរវាងប្អូនៗ និងពេលខ្លះរវាងឪពុកម្តាយផងដែរ។

អត្ថបទដោយ៖ ព្រឿន បញ្ញារី
(ហាមដាច់ខាតការយក​អត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520)

No comments