វិធី៩យ៉ាងជំរុញឲ្យស្វាហាប់ លែងមានអារម្មណ៍ខ្ជិលច្រអូស
Loading...
នៅដែលនឹកទៅដល់ពាក្យថា ខ្ជិលគឺមានន័យថាអ្វីក៏មិនចង់ធ្វើដែរ។ នៅពេលដែលខ្ជិលហើយអ្វីគ្រប់យ៉ាងក៏វាមិនបានប្រសើរឡើងដែរ គឺនៅទ្រឹង មិនមានការអភិវឌ្ឍន៍ដូចគេ។ ខាងក្រោមនេះជាជំហានទាំង១០យ៉ាងជួយជំរុញឲ្យអ្នកមានភាពស្វាហាប់ លើកទឹកចិត្ដអ្នកក្នុងការធ្វើអ្វីមួយនៅពេលដែលអ្នកមានអារម្មណ៍ថាខ្ជិល។ សូមអនុវត្ដន៍តាមវិធីនេះដូចតទៅ។

១. ឈានជំហានទៅមុខ
មុននឹងចាប់ផ្ដើមធ្វើអ្វីមួយ មិនមែនសុទ្ធតែត្រូវតែបោះជំហានទៅមុខធំៗនោះទេ។ អ្វីដែលល្អអ្នកគួរតែចាប់ផ្ដើមពីជំហានតូចៗមុនទើបជាការប្រសើរ។ ឧទាហរណ៍ថាថ្ងៃនេះអ្នកចង់ទៅហាត់ប្រាណឲ្យបានមួយម៉ោងតែបន្ទាប់មកអ្នកមានអារម្មណ៍ខ្ជិលវិញ។ ចូរអ្នកចងចាំថាត្រូវធ្វើអ្វីក្នុងជំហានតូចៗកុំធ្វើអ្វីហួសប្រមាណ។ អាចថា ១០ ទៅ ១៥ នាទីគឺគ្រប់គ្រាន់ដូច្នេះអ្នកអាចបន្ថយភាពខ្ជិលរបស់អ្នកបានមួយកម្រិត។
២. ធ្វើការជាក្រុម
នៅពេលដែលអ្នកធ្វើជាក្រុមអ្នកប្រាកដជាស្វាហាប់ជាងមុន។ ព្រោះអ្នកមិនចង់ឲ្យអ្នកដទៃពិបាកដោយសារភាពខ្ជិលរបស់អ្នក។ ចំណុចអាចមានប្រសិទ្ធៅភាពចំពោះអ្នកដែលមានទំនួលខុសត្រូវតែប៉ុណ្ណោះ ចំពោះអ្នកដែលគ្មានទំនួលខុសត្រូវក្នុងខ្លួនប្រាកដជាមិនអើរពើថាអ្នកណាពិបាកដោយសារខ្លួនឯងនោះឡើយ។
៣. ធ្វើខ្លួនឲ្យរវល់
នៅពេលដែលបានដឹងថាអ្នកមានការងារជាច្រើនដែលត្រូវធ្វើ ហើយការងារនោះជិតដល់ពេលកំណត់។ អ្នកប្រាកដជាគ្មានពេលមកខ្ជិលនោះទេ ព្រោះខ្លាចធ្វើមិនទាន់។
៤. យកពាក្យ procrastinate មកធ្វើជាប្រយោជន៍
នៅពេលដែលអ្នកតែងយកលេសថា ចាំធ្វើនេះធ្វើនោះនៅពេលក្រោយ អ្នកគួរបញ្ឈប់ទង្វើរនេះចោលទៅ។ ប៉ុន្ដែអ្នកអាចយកពាក្យ procrastinate មកធ្វើជាប្រយោជន៍បាន។ ឧទាហរណ៍ថាអ្នកបានពន្យាពេលធ្វើកិច្ចការសាលា ហើយអ្នកបែរជាទៅបើក youtube មើលវីឌីអូទៅវិញ។ ដើម្បីទាញប្រយោជន៍ពីការពន្យាពេលធ្វើអ្វីមួយ អ្នកគួរតែមើលវីឌីអូដែលទាក់ទង់នឹងការអប់រំឬ អ្វីដែលទាក់ទង់នឹងកិច្ចការសាលារបស់អ្នក។
៥. សំរាកបន្ដិច
អ្នកមិនគួរចំណាយពេលគេងនៅលើគ្រែ ដោយឥតប្រយោជន៍នោះទេ បើសិនពិតងងុយគេងមែនអ្នកគួរតែគេងឲ្យបានពី ២០ ទៅ ៣០នាទី។ នៅពេលដែលអ្នកក្រោកឡើងនិងមានអារម្មណ៍ស្រស់ស្រាយ និងមានអាចបំពេញការងាររបស់អ្នកបាន។
៦. ញុំាកង្កែប (Eat The Frog)
ពាក្យថាញុំាកង្កែបនេះមិនមែនមានន័យថាទាល់តែអ្នកញុំាកង្កែបទើបបំបាត់ភាពខ្ជិលនោះទេ។គឺមានន័យថា អ្នកគួរតែធ្វើការងារអ្វីមួយឲ្យហើយហើយ គឺថាអ្នកអាចធ្វើអ្វីក៏បានតាមចិត្ដរបស់អ្នកមិនបាច់ខ្លាចថាហួសពេលនោះទេ។
៧. សួរខ្លួនឯងថាអ្នកចង់ធ្វើអ្វីនាពេលអនាគត
អ្នកត្រូវតែសួរខ្លួនឯងនៅសំណួរនេះ នៅពេលដែលអ្នកមានអារម្មណ៍ថាខ្ជិល។ នៅពេលដែលអ្នករំលឹកពីសំណួរនេះ ខ្លួនអ្នកប្រាកដចង់សំរេចនៅបំណងប្រាថ្នា នោះអ្នកនឹងបាត់អស់ភាពខ្ជិលច្រអូស។
៨. ត្រូវតែមានគម្រោងទុកជាមុន
ពេលដែលអ្នកដែលមានអារម្មណ៍ថាខ្ជិល ព្រោះថាអ្នកមិនដឹងគួរចាប់ផ្ដើមពីចំណុចណាទៅ។ ដូច្នេះត្រូវតែគ្រោងទុកជាមុននៅកិច្ចការទាំងឡាយ។
៩. ផ្ដល់រង្វាន់ដល់ខ្លួនឯង
អ្នកគ្រប់គ្នាធ្វើការដើម្បីទទួលបានលាភសក្ការៈនៅពេលក្រោយ។ ដូច្នេះហើយអ្នកគួរតែផ្ដល់រង្វាន់ដល់ខ្លួនឯងខ្លះ នោះអ្នកប្រាកដជាមិនមានអារម្មណ៍ថាខ្ជិលនោះទេ៕
ប្រែសម្រួលដោយ ធានី
ប្រភពអត្ថបទ Beauty and Tips Magazine
(ហាមដាច់ខាតការយកអត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520)

No comments