កំហុសមួយចំនួនដែលគូស្នេហ៍ថ្មីៗធ្វើមិនដឹងខ្លួន
Loading...
មិនប្រាកដថាគូស្នេហ៍ទាំងសុទ្ធតែមានបទពិសោធន៍ក្នុងការគ្រប់គ្រងបញ្ហាដែលកើតមានរវាងគ្នានោះទេ។ ហើយមានគូស្នេហ៍ជាច្រើនដែលមិនអាចចុះសំរុងគ្នា គ្រាន់តែបញ្ហាបន្តិចបន្តួច ឬមានអារម្មណ៍ថាយូរៗទៅកាន់តែអស់ចិត្តនឹងគ្នាដោយមិនដឹងខ្លួន ដូច្នេះមូលហេតុនៃការបែកគ្នាមួយចំនួនអាចបណ្តាលមកពីកំហុសដោយមិនដឹងខ្លួនមួយចំនួននេះ៖
១. សង្ឃឹមថាដៃគូនឹងផ្លាស់ប្តូរសំរាប់ខ្លួន
មនុស្សយើងមានបែបខុសៗគ្នា ទោះបីមានចិត្តលើគ្នាក៏ពិតមែន ក៏មិនមានន័យថាអ្នកទាំងពីរត្រូវផ្លាស់ប្តូរខ្លួន ដើម្បីតម្រូវដៃគូរៀងខ្លួនទេ ត្រូវពេញចិត្តនូវចំណុចផ្សេងៗដែលទាំងសងខាងមាន។
២. អោយអ្នកទី៣ មកចូលជ្រៀតជ្រែក
អាចជាឪពុកម្តាយ បងប្អូន ឬមិត្ត ដែលយើងខ្លួនឯងមិនដឹងថាអ្នកទាំងនោះ មានឥទ្ធិពលដល់ទំនាក់ទំនងរបស់ខ្លួន
ទេ ។ ក៏មិនមានន័យថាមិនអោយស្តាប់ពួកគេទេ ប៉ុន្តែត្រូវបង្កើតតុល្យភាពអោយស្មើគ្នា។
៣. យកមូលហេតុខ្លួនឯងជាធំ
តែងតែគិតថាអ្វីដែលខ្លួនធ្វើត្រូវ មិនទទួលយកគំនិតពីដៃគូ ហើយសង្ឃឹមអោយគេយល់ចិត្ត។ នៅ ពេលមានបញ្ហាម្តងៗ មិនដោះស្រាយអោយស្រេចទេ តែងទុកហើយធ្វើហៃៗ ដែលយូរៗទៅវានឹងផ្ទុះនៅពេលណាមួយ។
៤. មិនទទួលស្គាល់កំហុសខ្លួនឯង
អ្នកខ្លះគិតថាខ្លួនឯងធ្វើត្រូវ ព្រោះមានហេតុផលត្រឹមត្រូវ ហើយគិតថាខ្លួនធ្វើដើម្បីអ្នកដែលខ្លួនឯងស្រលាញ់ ដែលតាមពិតវាមិនមែនជាអ្វីដែលគេចង់បាននោះទេ ហើយគិតថាគេមិនយល់យើង និងមិនព្រមទទួលស្គាល់ បញ្ហាដែលខ្លួនបង្កើតទេ ។
៥. ខ្វះការទំនាក់ទំនង
ពេលមានអ្វីគិតថាទុកក្នុងខ្លួនឯង ដោះស្រាយខ្លួនឯង និងពិបាកនឹងពិភាក្សាជាមួយដៃគូ។ មិនសូវមានរឿងនិយាយ ហើយមានអារម្មណ៍ថាឆ្គងៗនៅពេលនៅជាមួយគ្នា ដែលធ្វើអោយទំនាក់ទំនងកាន់តែឆ្ងាយ។
៦. មិនចំណាយពេលសំរាប់គ្នា
តែងគិតថាខ្លួនរវល់ គេរវល់ ចាំមានពេលចាំនិយាយគ្នា នោះជាបញ្ហាដែលគូរស្នេហ៍ភាគច្រើនតែងមាន ហើយគិតថាវាមិនអី។ ពេលខ្លះ ទោះបីជាទាមទារអោយមានការយកចិត្តទុកដាក់ច្រើនជាងនេះក៏មិនហ៊ាននិយាយដែរ ៕
អត្ថបទដោយ៖ ហ៊ុន កែវលីដែត
ប្រភព ៖ wittyfeed
Photo Credit : Communication with excellent writing skill

No comments