រឿង៦យ៉ាងគួរធ្វើឥលូវនេះ ដើម្បីផ្លាស់ប្ដូរផ្នត់ជីវិតរបស់អ្នក
Loading...
អ្នកប្រហែលជាមិនបានដឹងទេថាអ្វីដែលអ្នកបានធ្វើសព្វថ្ងៃ គឺពិតជាមិនត្រឹមត្រូវនិងល្អសម្រាប់ជីវិតអ្នក ជួនកាលមានការផ្លាស់ប្ដូរខ្លះក្នុងជីវិតគឺពិតជារឿងដែលល្អបំផុត។ តើអ្នកចង់ដឹងទេថាគួរតែធ្វើអ្វីខ្លះ ដើម្បីផ្លាស់ប្ដូវជីវិតរបស់អ្នកឲ្យកាន់តែមានភាពល្អប្រសើរ?

១. ស្វែងរកអត្ថន័យនៃជីវិត

ជួនកាលអ្នកខ្លះបែរជាគិតថាឲ្យតែបានរស់មួយថ្ងៃសិនទៅបានហើយ រឿងថ្ងៃមុខចាំគិតពេលក្រោយបន្តទៀត សួរថាការធ្វើបែបនេះតើជីវិតអ្នកនឹងមានន័យដែរឬទេ? ដូចនេះអ្នកគួរតែស្វែងរកអត្ថន័យពិតនៃជីវិតរបស់អ្នកដូចជា អ្នករស់នៅដើម្បីនរណា? អ្នកខំប្រឹងធ្វើការដើម្បីអ្វី ជាដើម។
២. បង្កើតបញ្ជីមួយសម្រាប់ក្ដីស្រមៃរបស់អ្នក

មែនហើយ អ្នកណាក៏ដូចអ្នកណាដែរគឺតែងតែមានក្ដីស្រមៃរៀងៗខ្លួនគ្រាន់តែថាមានតិចឬច្រើន ហើយអាចសម្រេចឬអត់តែប៉ុណ្ណឹង ដូចនេះអ្នកគួរតែរៀបចំបញ្ជីមួយដែលកត់ទុករាល់ក្ដីស្រមៃរបស់អ្នក ដើម្បីចាំកាន់តែច្បាស់នូវអ្វីដែលអ្នកចង់ធ្វើហើយនិងតស៊ូសម្រេចវាឲ្យបាន។
៣. កំណត់គោលដៅរបស់អ្នក

ពេលដែលអ្នករកឃើញថាអ្វីទៅគឺជារឿងសំខាន់សម្រាប់ជីវិតអ្នក និងអ្វីទៅដែលជាក្ដីស្រមៃរបស់អ្នកហើយនោះ អ្នកគួរតែឈានមួយជំហានបន្តទៅមុខទៀត ដើម្បីកំណត់វាទៅជាគោលដៅជីវិតរបស់អ្នក ដើម្បីចាប់ផ្ដើមម្ដងបន្តិចៗពីចំណុចតូចៗរហូតដល់គោលដៅរបស់អ្នកជោគជ័យ។
៤. ប្រលែងរាល់អ្វីដែលកន្លងហួស

គំនិតបែបអវិជ្ជមានគឺតែងតែកើតមានឡើងចំពោះមនុស្សម្នាក់ៗ អាចថាដោយសារតែយើងធ្លាប់ធ្វើអ្វីមួយខុសកាលពីមុន ដូចនេះហើយទើបពេលនេះគំនិតអវិជ្ជមានមួយនោះកើតឡើង ដែលនាំឲ្យយើងរារែកចិត្តក្នុងការធ្វើអ្វីមួយ តែទោះជាយ៉ាងណាសូមកុំឲ្យគំនិតទាំងនោះមកបង្អាក់ដំណើរឆ្ពោះទៅមុខឲ្យសោះ។
៥. ប្រឈមមុខនឹងភាពភ័យខ្លាចរបស់អ្នក

គ្មានអ្នកណាដែលកើតមកល្អឥតខ្ចោះនោះទេ ទោះបីជាគេក្លាហានប៉ុណ្ណាក៏គេនៅតែមានរឿងដែលជាភាពភ័យខ្លាចផ្ទាល់ខ្លួនដែរ ដែលអ្នកខ្លះវិញអាចខ្លាចសូម្បីការសម្រេចចិត្តធ្វើអ្វីមួយ។ អ្នកនឹងមិនមានភាពជោគជ័យនោះទេបើអ្នកនៅតែខ្លាចច្រើនបែបនេះ ទោះជាយ៉ាងណាអ្នកត្រូវតែប្រឈមមុខនឹងភាពភ័យខ្លាចទាំងនោះ និងផ្លាស់ប្ដូរជីវិតរបស់អ្នករហូតដល់វិនាទីចុងក្រោយ។
៦. គួររស់នៅក្នុងពេលវេលាបច្ចុប្បន្ន

អតីតកាលគ្រាន់តែជាពេលវេលាមួយដែលអ្នកធ្លាប់ឆ្លងកាត់ និងបង្រៀនឲ្យអ្នកស្គាល់នូវអ្វីដែលជាជីវិត ភាពឈឺចាប់ ទុក្ខសោក រីករាយ និងបទពិសោធន៍ផ្សេងៗតែប៉ុណ្ណោះហើយអ្នកត្រូវប្រាប់ខ្លួនឯងថាអ្នកត្រូវតែទទួលស្គាល់រឿងទាំងនោះហើយសិក្សាពីវាមិនមែនរស់នៅដោយមានស្រមោលអតីតកាលអន្ទោលតាមប្រាណរហូតនោះទេព្រោះពេលនេះអ្នកកំពុងតែរស់នៅក្នុងបច្ចុប្បន្នកាលមិនមែនអតតីកាលនោះទេ។
អត្ថបទដោយ៖ ជុំ រស្មី
ប្រភព៖ Bornrealist
*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Pageរបស់ខ្លួនដោយគ្មានការអនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។

No comments